ព័ត៌មានអន្តរជាតិ

អង់គ្លេសបញ្ជូន ឧបករណ៍ជំនួយ ដង្ហើម១ ០០០គ្រឿងទៀត ទៅជួយឥណ្ឌា

បរទេស ៖ ប្រទេសអង់គ្លេស បានប្រកាសថា នឹងបញ្ចូនឧបករណ៍ជំនួយ ដង្ហើមប្រមាណជា១ ០០០គ្រឿងទៀត ទៅដល់ប្រទេសឥណ្ឌា ដើម្បីគាំទ្រទៅដល់ប្រព័ន្ធ សុខាភិបាល របស់ឥណ្ឌា ដែលកំពុងជួបបញ្ហា ក្នុងការប្រយុទ្ធទៅនឹងរលកវាយប្រហារថ្មី ដោយកូវីដដែលមានទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន ។

គិតមកត្រឹមថ្ងៃ អាទិត្យម្សិលមិញនេះ ប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍ថា មានករណីវិជ្ជមានកូវីដកើនឡើង លើស៣០ម៉ឺននាក់ ជារៀងរាល់ថ្ងៃដែលបាន ធ្វើឲ្យមន្ទីរ ពេទ្យរបស់ខ្លួនគ្រប់ទីកន្លែង កំពុងជួបបញ្ហាកង្វះឧបករណ៍ជំនួយ ដង្ហើមជាច្រើននិងបណ្តាឲ្យអ្នកស្លាប់ ដោយសារបញ្ហានេះកើនឡើង ជាបន្តបន្ទាប់ផងដែរ។

មុននេះផងដែរ រដ្ឋាភិបាល នៃចក្រភពអង់គ្លេស ក៏ធ្លាប់បានសន្យាថា នឹងបញ្ជូនឧបករណ៍ពេទ្យ ដែលរួមទាំងឧបករណ៍ ជំនួយដង្ហើមផងសរុប៦០០គ្រឿង ទៅជួយឥណ្ឌាក្នុង ពេលជាមួយគ្នានេះ ក៏មានប្រទេសផ្សេងទៀតផងដែរ ដែលបានប្រកាសជួយដល់ឥណ្ឌា ដូចជាអាមេរិកអាល្លឺម៉ង់ ប៉ាគីស្ថាន ផងដេរ។

ទោះបីជាយ៉ាង ណាក្តី ប្រទេសឥណ្ឌា បានបង្ខំចិត្តបិទប្រទេសរួច ហើយកាលពីប៉ុន្មានថ្ងៃ មកនេះ ប៉ុន្តែរដ្ឋរបស់ខ្លួនចំនួន១០នៅឡើយ ដែលនៅតែបន្តការរឹតបន្តឹង ក្នុងលក្ខខណ្ឌធូរស្រាលនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top