ព័ត៌មានអន្តរជាតិ

ឧប្បត្តិហេតុ ទូកល្បឿនលឿន នៅបង់ក្លាដេស បុកនាវាដឹកខ្សាច់បណ្តាលឲ្យស្លាប់២៦នាក់

ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ថា មន្ត្រីប៉ូលិសជាន់ខ្ពស់ មួយរូបបាននិយាយថា ទូកល្បឿនលឿនមួយគ្រឿង បានដឹកអ្នកដំណើរ ជាច្រើនអ្នក បានបុកនាវា ដឹកខ្សាច់មួយគ្រឿង ហើយបានលិចចូលក្នុងទន្លេ Padma ប្រទេសបង់ក្លាដេស នៅក្នុងស្រុក Madaripur បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត២៦នាក់ និងមួយចំនួនទៀតបាត់ខ្លួន ។

លោក Abdul Hannan អធិការស្រុក បានប្រាប់ដល់ស៊ិនហួ ថា “សាកសពចំនួន២៦នាក់បានរកឃើញ” ។

គាត់បាននិយាយថា ភាគច្រើននៃសាកសពទំាងនោះ ត្រូវបានរកឃើញនៅក្នុងពេលលិចទូកល្បឿនលឿន បន្ទាប់ពីទូកត្រូវបានគេអូសចូលច្រាំង ។

គាត់បានបន្ថែមថា កំពុងបន្តការរុកអ្នកដេលបាត់ខ្លួន ។

មន្ត្រីបាននិយាយថា អ្នកខ្លះក្នុងចំណោមអ្នកដំណើរ បានហែលទឹកមកកាន់ឆ្នេរខ្សាច់វិញ បន្ទាប់ពីមានឧប្បត្តិហេតុដែលបានកើតឡើងនៅវេលាម៉ោងប្រមាណ៦និង០០នាទីព្រឹក ម៉ោងក្នុងស្រុក ៕

ដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top