ព័ត៌មានអន្តរជាតិ

ក្រុមឧទ្ទាមនៅរដ្ឋ កាឈិន ប្រើកាំភ្លើងយន្តបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់ យោធាមីយ៉ាន់ម៉ា

បរទេស៖ អង្គភាពទំនាក់ទំនងបរទេសរបស់ KIA ដែលស្ថិតនៅកន្លែងណាមួយក្បែររដ្ឋ Arunachal Pradesh ប្រទេសឥណ្ឌា បានជូនដំណឹងដល់ IANS ថា ក្រុមឧទ្ទាមបានប្រើកាំភ្លើងយន្តបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់យោធាមីយ៉ាន់ម៉ា នៅឯ Momauk ក្នុងរដ្ឋ កាឈិន នៅម៉ោង ១០.២០ នាទីព្រឹកម៉ោងក្នុងស្រុក ក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន Sify ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Naw Bu ប្រធានផ្នែកទំនាក់ទំនងនៃអង្គភាពនេះបាននិយាយថា ការវាយប្រហារដោយផ្ទាល់ទៅលើឧទ្ធម្ភាគចក្រនោះបានបំភ័យយន្ដហោះកងទ័ពអាកាសភូមា ២ គ្រឿងផ្សេងទៀត ដែលកំពុងវាយលុកចូលមូលដ្ឋានទ័ព KIA នៅក្បែរនោះ។

លោកបាននិយាយថា ឧទ្ធម្ភាគចក្របានធ្លាក់នៅក្បែរភូមិ Konglaw បន្ទាប់ពីរងការវាយប្រហារដោយកាំភ្លើងប្រឆាំងយន្ដហោះ។ កងទ័ពភូមា និងកងទ័ពឧទ្ទាម KIA បានប៉ះទង្គិចគ្នាពីរដងនៅជិត Momauk ចាប់តាំងពីថ្ងៃទី ១១ ខែមេសា។

នៅថ្ងៃទី ២៩ ខែមេសា KIA បានបើកការវាយប្រហារដោយកាំភ្លើងធំទៅលើអាកាសយានដ្ឋាន Bhamo ដែលឧទ្ធម្ភាគចក្រយោធាទាំងនេះប្រើសម្រាប់វាយឆ្មក់ទីតាំងឧទ្ទាម៕ ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top