រីយ៉ូ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រ បានរាយការណ៍ថា មានមនុស្សស្លាប់ ២,២១១ នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ -១៩ ដែលធ្វើឱ្យចំនួនប្រជាជនស្លាប់ សរុបកើនឡើងដល់ ៤៣២,៦២៨ នាក់។
យោងតាមក្រសួងបច្ចុប្បន្នប្រេស៊ីល មានអត្រាមរណភាព ២០៥,៩ នាក់ស្លាប់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់។ ទន្ទឹមនឹងនេះដែរ ៨៥,៥៣៦នាក់ ត្រូវបានគេរកឃើញថា មានការឆ្លងបន្ថែមទៀត ដែលករណីឆ្លងកើនឡើងដល់ ១៥,៥១៩,៥២៥ នៅទូទាំងប្រទេស។
ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លងធំជាងគេទី ៣ បន្ទាប់ ពីសហរដ្ឋអាមេរិក និងឥណ្ឌា។
ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងជួបប្រទះរលកថ្មី នៃការឆ្លង ដែលបណ្តាលឱ្យមានការកើនឡើង នូវករណីឆ្លង និងការស្លាប់ដោយសារមន្ទីរ ពេទ្យគ្របដណ្តប់ ដោយអ្នកជំងឺកូវីដ-១៩ ស្ទើរតែទាំងស្រុង។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសប្រេស៊ីល បានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចំនួន ៥៦,៥ លាននាក់ ដោយមានប្រជាជន ចំនួន ១៨,៨ លាននាក់បានទទួលការចាក់ថ្នាំ បង្កាចំនួនដូសទាំងពីរ ៕
ដោយ ឈូក បូរ៉ា
