បរទេស៖នៅថ្ងៃពុធនេះអជ្ញាធរ នៃប្រទេសអូស្ត្រាលីបានប្រកាសដាក់បម្រាម ទៅលើពលរដ្ឋក្រុងស៊ីដនីទាំងឡាយ ដែលមានបំណងចង់ចាកចេញ ពីទីក្រុងខណៈដែលក្រុមអាជ្ញាធរ កំពុងប្រញាប់ប្រញ៉ាល់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃវិរុសកូវីដសាជាថ្មី លើកនេះ។
គិតចាប់តែពីមានរបាយការណ៍ នៃការផ្ទុះក្នុងសហគមន៍ម្តងទៀតកាលពីសប្តាហ៍មុន មកមកដល់ពេលនេះក្រុមអជ្ញាធរបានរកឃើញថា ករណីឆ្លងក្នុងសហគមន៍ថ្មី កើនឡើងទៅដល់ ៣០នាក់បន្ថែមទៀត ហើយដែលវាបានកំពុងធ្វើឲ្យពលរដ្ឋទីក្រុងស៊ីដនី មួយចំនួនមានការព្រួយបារម្ភ។
រដ្ឋបាលរដ្ឋ New South Wales បានប្រកាសថាការរឹតបន្តឹងថ្មីមួយនឹងត្រូវចាប់អនុវត្តពីសប្តាហ៍ក្រោយ តទៅដោយក្នុងនោះក៏មានទាំងការហាមប្រាម ក្នុងការធ្វើដំណើរមិនចាំបាច់ទាំងឡាយ ដោយពលរដ្ឋទីក្រុងស៊ីដនីដែលមានពលរដ្ឋ ៥លាននាក់ នោះផងនិងក៏ដូចជាការបម្រាម នៃការប្រមូលផ្តុំគ្នាលើសចំនួនកំណត់ ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
