ព័ត៌មានអន្តរជាតិ

Tesla នឹងប្រកាស ហៅរថយន្ត​ ជិត៣០ម៉ឺនគ្រឿង ក្នុងប្រទេសចិនមកវិញ ដោយសារបញ្ហាមួយ

បរទេស៖ នៅថ្ងៃសៅរ៍នេះ ក្រុមហ៊ុនផលិតរថយន្តយក្ស Tesla ត្រូវបានគេដឹងថា នឹងធ្វើការប្រកាសហៅយក រថយន្តរបស់ខ្លួន នៅក្នុងទីផ្សារប្រទេសចិន ប្រមាណជា ២៨៥ ០០០ គ្រឿងមកវិញ។

សេចក្តីប្រកាសនេះ នឹងធ្វើឡើងក្រោយពេលដែល កិច្ចការងារស៊ើបអង្កេតមួយ ដែលបានធ្វើឡើង រួចរាល់មកហើយនោះ បានរកឃើញថា រថយន្តទាំងនោះ នឹងអាចជួបបញ្ហាទៅលើ កម្មវីធីជំនួយបើកបរឬ Assisted Driving Software ដែលវានឹងអាចបណ្តាល ទៅជាហេតុការណ៍ គ្រោះថ្នាក់ចរចរណ៍។

Tesla ក៏នឹងធ្វើការទំនាក់ទំនងដោយផ្ទាល់ ទៅកាន់អ្នកប្រើប្រាស់ផងដែរ ដើម្បីឲ្យពួកគេចាប់ផ្តើម ធ្វើបច្ចុប្បន្នភាព ទៅលើកម្មវិធីបញ្ជាមួយនេះ ដោយមិនមានការគិតថ្លៃឡើយ។ រថយន្តដែលទទួលរងផលប៉ះពាល់ ដោយសារកម្មវិធីនេះ ត្រូវបានគេដឹងថា គឺមានទាំងរថយន្តដែលនាំចូល និងរថយន្តដែលផលិតក្នុងស្រុកផង ជាពិសេសគឺម៉ូដេល Model 3 និង Model Y។

ដំណឺងនេះបានក្លាយទៅជាព័ត៌មាន ដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត ទៅលើក្រុមហ៊ុនរបស់អាមេរិកមួយនេះ ខណៈដែលបច្ចុប្បន្ន ខ្លួនកំពុងទទួលរងសំពាធយ៉ាងខ្លាំង ពីសំណាក់រដ្ឋាភិបាលចិន ដោយសារតែត្រឹមតែ ប៉ុន្មានខែចុងក្រោយនេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងមានអ្នក បាត់បង់ជីវិតផងរបស់ Telsa បានកើតឡើង ជាច្រើនករណីមកហើយ៕

គួរឲ្យដឹងដែរថា ក្រោយសេចក្តីប្រកាសនេះភ្លាម ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ត្រូវបានគេដឹងថា បានធ្លាក់ចុះដល់ទៅ 8 ភាគរយ គិតត្រឹមថ្ងៃសុក្រនៅក្នុងទីផ្សារជួញដូរហ៊ុន របស់អាមេរិក៕
ប្រែសម្រួល៖ស៊ុនលី

To Top
×