បរទេស៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានផ្ញើសារយ៉ាងច្បាស់មួយ ស្តីពីការកែសម្រួលគោលនយោបាយ ចំពោះប្រទេសកូរ៉េខាងជើង។
ក្រោយជួបគ្នាជាមួយ អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Wendy Sherman បានមានប្រសាសន៍ថា “ការសម្របសម្រួលដ៏ជិតស្និទ្ធ គឺយកចិត្តទុកដាក់ជាខ្លាំង ចំពោះកូរ៉េខាងជើង ដែលក្នុងនោះ យើងធ្វើការងាររួមគ្នា ដើម្បីកែតម្រូវវិធីសាស្ត្ររបស់យើង ទៅនឹងគោលនយោបាយនេះ។ សូមផ្ញើសារដ៏សំខាន់មួយទៅកូរ៉េ”។
កិច្ចពិភាក្សាត្រីភាគីនេះ គឺត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងតូក្យូ បើទោះជាមានការប្រេះឆានៃ ចំណងមិត្តភាពរវាងជប៉ុននិងកូរ៉េខាងត្បូង ជាលទ្ធផលនៃការរិះគន់ទាំងពីរ បណ្ដាលមកពីការអន្តរាគមន៍ របស់ជប៉ុននៅកូរ៉េខាងត្បូង នៅមុននិងក្នុងអំឡុងសង្គ្រាមលោកលើកទីII ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TEXAS New Today នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Takeo Mori បានមានប្រសាសន៍ថា សហប្រតិបត្តិការត្រីភាគី ជាមួយសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ ចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែ របស់កូរ៉េខាងជើង ៕
ប្រែសម្រួល៖ ប៉ាង កុង