ព័ត៌មានអន្តរជាតិ

ករណីស្លាប់ ដោយសារជំងឺកូវីដ១៩ ប្រចាំថ្ងៃ នៅអង់គ្លេស កើនឡើងខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីខែមីនា

ឡុងដ៌ ៖ យោងតាមទិន្នន័យផ្លូវការ បានឲ្យដឹងថា ចក្រភពអង់គ្លេស បានកត់ត្រាការស្លាប់ទាក់ទង នឹងមេរោគឆ្លងកូវីដ១៩ ចំនួន ១៤៦ នាក់ទៀត ដែលជាតួលេខខ្ពស់បំផុត ប្រចាំថ្ងៃចាប់តាំងពីថ្ងៃទី ១២ ខែមីនា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ចំនួនសរុបនៃការស្លាប់ ទាក់ទងនឹង មេរោគឆ្លងនៅចក្រភពអង់គ្លេស ឥឡូវនេះមានចំនួន ១៣០,៥០៣ នាក់ ។ តួលេខទាំងនេះ រួមបញ្ចូលទាំងការ ស្លាប់របស់មនុស្ស ដែលបានស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃនៃការធ្វើតេស្តវិជ្ជមានដំបូង របស់ពួកគេតែប៉ុណ្ណោះ ។

ប្រទេសនេះ ក៏បានរាយការណ៍ ពីករណីឆ្លងវីរុសនេះ ចំនួន ២៣,៥១០ករណី ផ្សេងទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុប របស់ប្រទេសកើនឡើង ដល់ ៦,១១៧,៥៤០ករណី ។

ទិន្នន័យចុងក្រោយពីសុខភាព សាធារណៈប្រទេសអង់គ្លេស (PHE) បានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានប្រសិទ្ធភាព ខ្ពស់ប្រឆាំងនឹងការ សម្រាកព្យាបាលនៅមន្ទីរ ពេទ្យពីករណីឆ្លងទម្រង់ថ្មី ដែលត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសឥណ្ឌា ។

ការវិភាគបានបង្ហាញថា វ៉ាក់សាំង Pfizer-BioNTech មានប្រសិទ្ធភាព ៩៦ ភាគរយ ហើយ វ៉ាក់សាំង Oxford-AstraZeneca មានប្រសិទ្ធភាព ៩២ ភាគរយប្រឆាំងនឹង ការសម្រាកព្យាបាល នៅមន្ទីរពេទ្យ បន្ទាប់ពីចាក់ពីរដូសរួស ហើយវីរុស ក្លាយពូជ បច្ចុប្បន្នគឺជាសម្ពាធដ៏លេចធ្លោ នៅក្នុងប្រទេសអង់គ្លេស ៕

ដោយ ឈូក បូរ៉ា

To Top
×