ព័ត៌មានអន្តរជាតិ

ភ្លើងឆេះ Dixie Fire ឆាបឆេះលើផ្ទៃដី ប្រមាណជាង ៧០ម៉ឺនអារ នៅភាគខាងជើង កាលីហ្វ័រនីញ៉ា

កាលីហ្វ័រនីញ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ថា ភ្លើងឆេះព្រៃដែលមាន ឈ្មោះថា Dixie Fire បានឆាបឆេះលើផ្ទៃដីជាង៧០០.០០០អារ គិតត្រឹមរសៀលថ្ងៃសុក្រ នៅក្នុងតំបន់ជនបទ នៅភាគខាងង ជើងកាលីហ្វ័រនីញ៉ា នៃទឹកដីសហរដ្ឋអាមេរិក ។

យោងតាមក្រសួងព្រៃឈើ និងការពារអគ្គីភ័យប្រចាំរដ្ឋកាលីហ្វ័រនីញ៉ ហៅកាត់ថា (CAL FIRE) បានឲ្យដឹងថា ភ្លើងឆេះព្រៃ បានចាប់ផ្តើមតាំងពីថ្ងៃទី១៤ ខែកក្កដាមកម្ល៉េះ ចម្ងាយប្រមាណ ១០ម៉ាយ ស្ថិតនៅភាគឦសាន នៃកោះ Paradise ដែលជាភ្លើងឆេះព្រៃ ដែលមានទំហំធំបំផុត នៅក្នុងប្រវត្តិសាស្ត្រ នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ហើយក៏មានទំហំធំបំផុតផងដែរប្រចាំឆ្នាំ នេះ នៅសហរដ្ឋអាមេរិក ។ បច្ចុប្បន្ននេះ ភ្លើងបានគ្រប់ដណ្តប់លើផ្ទៃដី៧០០.៦៣០អារ ស្មើនឹង២.៨៣៥គីឡូម៉ែត្រក្រឡា នៅក្នុងតំបន់ចំនួន៥ ។

វាបានរលត់វិញប្រមាណ ៣៥ភាគរយប៉ុណ្ណោះ គិតត្រឹមរសៀលថ្ងៃសុក្រ ។
សកម្មភាពដែលបានកើតឡើង នោះ គឺមានរយៈពេល៣៧ថ្ងៃហើយ ភ្លើងឆេះព្រៃ Dixie Fire បានបំផ្លាញផ្ទះអស់ជាង៦៥០ខ្នង និងនៅបន្តគំរាមកំហែងហេដ្ឋា រចនាសម្ព័ន្ធជាង១៦.០០០កន្លែង នៅទូទាំងតំបន់ Butte, Plumas, Tehama, Lassen និង Shasta ។

ក្រសួងដដែលនេះ បានឲ្យដឹងថា ការវាយតម្លៃទៅលើការខូចខាត កំពុងធ្វើឡើង ហើយចំនួន នៃការខូចខាត និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា អាចមានការប្រែប្រួល ខណៈដែលក្រុមការងារអាច ទទួលបានសុវត្ថិភាពនៅក្នុងតំបន់អគ្គីភ័យ ដែលកើតឡើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top