ព័ត៌មានអន្តរជាតិ

មេដឹកនាំតួកគី និងសហភាពអារ៉ាប់ ពិភាក្សាគ្នាតាមទូរស័ព្ទ ដើម្បីកាត់បន្ថយ ភាពតានតឹង

បរទេស៖ កាលពីថ្ងៃចន្ទកន្លងទៅនេះ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានជួបពិភាក្សាគ្នា តាមទូរស័ព្ទ ជាមួយនឹងព្រះមហាក្សត្រ នៃសហភាពអ៊ឺរ៉ុប
ទ្រង់ Mohammed bin Zayed ទៅលើប្រធានបទក្នុងការលុបបំបាត់ ភាពតានតឹងរវាង ប្រទេសទាំងពីរ។

កិច្ចពិភាក្សាគ្នា ក៏ត្រូវបានធ្វើឡើងទៅលើ ប្រធានបទផ្សេងទៀតដូចជា ទំនាក់ទំនងទ្វេភាគី និងក៏ដូចជាបញ្ហាក្នុងតំបន់ផងដែរនេះ បើយោងតាមការប្រកាស ដោយការិយាល័យ ប្រធានាធិបតី តួកគី ប៉ុន្តែមិនបានបញ្ជាក់ទេថា តើកិច្ចសន្ទនានេះ បានកើតឡើងតាំង តែពីពេលណា។

នៅក្នុងសេចក្តីចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ របស់សហភាពអារ៉ាប់ផងដែរ ក៏បានបញ្ជាក់ស្រដៀងគ្នានេះដែរថា មេដឹកនាំទាំងពីរ បានពិនិត្យមើលទៅលើស្ថានភាព ជាក់ស្តែងដើម្បីអាច
បង្កើនទំនាក់ទំនង រវាងគ្នាឡើងវិញ និងផ្តល់នូវអត្ថប្រយោជន៍ឲ្យគ្នា ទៅវិញទៅមក ទាំងប្រទេសនិងពលរដ្ឋ។

គួរឲ្យដឹងដែរថា ការប្រកាសនេះត្រូវបានធ្វើឡើង នៅក្រោយតែ២សប្តាហ៍ ប៉ុណ្ណោះបន្ទាប់ពី លោកប្រធានាធិបតីតួកគីលោក Erdogan បានស្វាគមន៍មន្ត្រីជាន់ខ្ពស់ របស់សហភាពអារ៉ាប់ម្នាក់ ដើម្បីពិភាក្សា
អំពីការវិនិយោគនៅតួកគី៕

ប្រែសម្រួល៖ស៊ុនលី

To Top