ព័ត៌មានអន្តរជាតិ

បុរសម្នាក់ ត្រូវគេប្រើកាំបិតឆូត បបូរមាត់ និង ធ្លាក់សំដីដែលបង្ហាញពីការស្អប់ខ្ពើមអ្នកស្រឡាញ់ ភេទដូចគ្នា នៅលើគូទថែមទៀត

បរទេស៖ ការតវ៉ានៅប្រទេសអេស្ប៉ាញ ដើម្បីប្រឆាំងនឹងការកើនឡើងនៃឧក្រិដ្ឋកម្មស្អប់មនុស្ស LGBTQ បានបន្តនៅថ្ងៃពុធនេះបន្ទាប់ពីករណីដែលមានយ៉ាងកក្រើកមួយដែលបានទាក់ទាញការចាប់អារម្មណ៍នៅទូទាំងប្រទេស បានកើតឡើងដោយមិនបានរំពឹងទុក។

យោងតាមសារព័ត៌មាន 10BOSTON ចេញផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងម៉ាឌ្រីត និងទីក្រុង បាសេឡូណា ប្រទេស អេស្បាញរយៈពេលបីថ្ងៃ បន្ទាប់ពីយុវជនម្នាក់បានប្រាប់ប៉ូលីសថា គាត់ត្រូវបានក្រុមជនដៃដល់វាយធ្វើបាបយ៉ាងព្រៃផ្សៃនៅក្នុងរដ្ឋធានីអេស្ប៉ាញ។ បុរសរូបនោះបាននិយាយថា អ្នកឈ្លានពានដែលមិនស្គាល់អត្តសញ្ញាណទាំងនោះបានប្រើកាំបិតឆូតបបូរមាត់របស់គាត់ ហើយប្រើកំាបិតនោះ ធ្លាក់សំដីដែលបង្ហាញពីការស្អប់ខ្ពើមអ្នកស្រឡាញ់ភេទដូចគ្នា នៅលើគូទរបស់គាត់ថែមទៀត។

ទោះយ៉ាងណានៅថ្ងៃពុធនេះក្រសួងមហាផ្ទៃបាននិយាយថា យុវជនរូបនេះបានកែប្រែទៅលើសេចក្តីថ្លែងការណ៍របស់ខ្លួនចំពោះអ្នកស៊ើបអង្កេតផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

To Top