ព័ត៌មានអន្តរជាតិ

ទំនាក់ទំនងចិន-អាស៊ាន បង្ហាញពីគំរូ សម្រាប់កិច្ចសហ ប្រតិបត្តិការក្នុងតំបន់

ប៉េកាំង៖ ចាប់តាំងពីការបង្កើត ទំនាក់ទំនងសន្ទនាកាលពី ៣០ឆ្នាំមុន ចិន និងអាស៊ាន បានដើរទៅមុខជាមួយគ្នា ដោយទទួលបានលទ្ធផល ជាផ្លែផ្កាលើវិស័យផ្សេងៗ ដោយក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពរស់រវើក នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

មានការរីកចម្រើនគួរឱ្យកត់សម្គាល់ នៅក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យនានា ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ចាប់តាំងពីប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបង្កើតទំនាក់ទំនងសន្ទនា ក្នុងឆ្នាំ១៩៩១ មកភាគីទាំងពីរបានមើលឃើញ ពីទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងពី ៨,៣៦ ពាន់លានដុល្លារអាមេរិក ដល់ ៦៨៥,២៨ ពាន់លានដុល្លារ នៅឆ្នាំ២០២០ ជាមួយនឹងកំណើនប្រចាំឆ្នាំជាមធ្យម ១៦,៥ ភាគរយ នេះបើយោងទិន្នន័យគយចិន។ ភាគីទាំងពីរគឺជាដៃគូពាណិជ្ជកម្ម ធំបំផុតរបស់គ្នាទៅវិញទៅមក ដោយបានពង្រឹងមូលដ្ឋានគ្រឹះ នៃវិបុលភាពសេដ្ឋកិច្ចក្នុងតំបន់។

៣០ឆ្នាំមកហើយទំនាក់ទំនងចិន-អាស៊ាន បានបន្តដំណើរទៅមុខដោយការ ជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ បានពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងសកម្មភាពជាក់ស្តែង ក្នុងការកសាងសហគមន៍ ដែលមានអនាគតរួមគ្នា។ ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ គ្រាន់តែជាឧទាហរណ៍មួយទៀត នៃទំនាក់ទំនងជិតស្និទ្ធ និងស្មារតីសហគមន៍ ដែលមានអនាគតរួមគ្នា។

ភាគីទាំងពីរគឺជាកម្លាំងសំខាន់ ក្នុងការជំរុញពាណិជ្ជកម្មសេរី និងគាំទ្រពហុភាគីនិយម។ កិច្ចសហប្រតិបត្តិការរីកចំរើន នៅក្នុងសេដ្ឋកិច្ចឌីជីថលរវាងចិន និងអាស៊ាន ផ្តល់នូវសក្តានុពលថ្មី សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។

ចាប់តាំងពីការអនុវត្តយ៉ាង ទូលំទូលាយនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីចិន-អាស៊ានក្នុងឆ្នាំ២០១០ ពាណិជ្ជកម្ម ទំនិញ និងសេវាកម្មរវាងភាគីទាំងពីរ បានកើនឡើងយ៉ាងឆាប់រហ័ស តាមរយៈការធ្វើសមាហរណកម្ម ខ្សែសង្វាក់ឧស្សាហកម្ម និងតម្លៃ។

ការចុះហត្ថលេខាលើ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ដែលជាសមិទ្ធផលដ៏សំខាន់ សម្រាប់សមាហរណកម្មសេដ្ឋកិច្ច តំបន់ពហុភាគីនិយម និងពាណិជ្ជកម្មសេរីនឹង បញ្ចូលសន្ទុះទ្រទ្រង់ថ្មីក្នុង កិច្ចសហប្រតិបត្តិការទ្វេភាគី និងសេដ្ឋកិច្ចពិភពលោក នៅពេលកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីធំបំផុត របស់ពិភពលោកចូលជាធរមាន។

ប្រទេសចិន យល់ឃើញថា អាស៊ានជាអាទិភាព នៅក្នុងវិស័យការទូត ក្នុងតំបន់របស់ខ្លួន និងជាតំបន់សំខាន់ក្នុងការ កសាងគុណភាពខ្សែក្រវាត់ និងផ្លូវរួមគ្នា។

នៅឯពិព័រណ៍ចិន-អាស៊ានលើកទី១៨ និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ាន ដែលបានបិទកាលពីថ្ងៃចន្ទ នៅទីក្រុងណាននីង ភាគខាងត្បូងប្រទេសចិន តម្លៃខ្ពស់បំផុតនៃ កិច្ចព្រមព្រៀងវិនិយោគ ដែលបានចុះកិច្ចសន្យា ដែលមានចំនួន ៣០០ ពាន់លានយន់ (ប្រហែល ៤៦,៥៩ ពាន់លានដុល្លារអាមេរិក) ៕

ដោយ ឈូក បូរ៉ា

To Top