ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលម៉ាលី និយាយថាអាចស្វែងរក ជំនួយយោធា ពីប្រទេសណាក៏បាន ជាសិទ្ធរបស់ខ្លួន

បរទេស៖ បន្ទាប់ពីបារាំង និងបណ្តាប្រទេសអន្តរជាតិ បានបញ្ជាក់ពីក្តីព្រួយបារម្ភថារដ្ឋាភិបាល នៃប្រទេសម៉ាលីកំពុងតែខិតជិតទៅរកជំនួយពីប្រទេសរុស្សីនោះ រដ្ឋាភិបាលនៃប្រទេសនេះបានចេញមកអះអាងថា វាគឺជាសិទ្ធរបស់ខ្លួនក្នុងការស្វែងរកជំនួយយោធាពីប្រទេសមួយណាក៏បាន។

លោកនាយករដ្ឋមន្ត្រីម៉ាលី Choguel Maiga ទោះបីជាយ៉ាងណាក្តីមិនបានបញ្ជាក់ទេថា រដ្ឋាភិបាលរបស់លោកបានជួបទំនាក់ទំនងពិភាក្សាជាមួយនឹង ភាគីណាមួយនៅឡើយប៉ុន្តែយោងតាមការបញ្ជាក់ប្រាប់ ពីសំណាក់ក្រុមសន្តិសុខរបស់ប្រទេសទៅកាន់សារព័ត៌មានបរទេស បានឲ្យដឹងថាម៉ាលីកំពុងតែជិតនឹងចុះកុងត្រា ជាមួយនឹងក្រុមហ៊ុនរដ្ឋយោធារបស់រុស្សី។

ប្រភពដែលសុំមិនបញ្ចេញ អត្តសញ្ញាដដែលនោះបានបញ្ជាក់ទៀតថាក្រុមហ៊ុនមួយ ដែលមានឈ្មោះថា Wagner Group របស់ប្រទេសរុស្សី នឹងធ្វើការផ្តល់ការហ្វឹកហាត់ ជាលក្ខណៈទាហានស៊ីឈ្នួល ទៅដល់យោធារបស់ម៉ាលី និងក្រុមកងអង្គរក្សជាន់ខ្ពស់ដោយផ្អែកទៅលើ លក្ខខណ្ឌក្នុងកុងត្រាដែលនឹងត្រូវធ្វើឡើង៕

ប្រែសម្រួល៖ស៊ុនលី

To Top