ព័ត៌មានអន្តរជាតិ

តួកគី​ ចាប់អារម្មណ៍ យន្តហោះចម្បាំង និងនាវាមុជទឹក របស់ប្រទេសរុស្សី

បរទេស ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ត្រូវបានសារព័ត៌មានបរទេសនៅថ្ងៃនេះ ចេញផ្សាយថាកំពុង ពិចារណាក្នុងការទិញនូវសំភារៈនិងអាវុធ សំខាន់ៗមួយចំនួន ពីប្រទេសរុស្សីក្នុងពេលដែលទំនាក់ទនង ជាមួយនឹងសម្ព័ន្ធមិត្តណាតូ កំពុងមានភាពមិនល្អប្រសើរនៅឡើយ។

ចំណាប់អារម្មណ៍ក្នុងការ ទិញអាវុធពីរុស្សីធ្វើឡើងក្នុងពេល ដែលប្រធានាធិបតីតួកគីរូបនេះបាន ជួបជាមួយនឹងប្រធានាធិបតី រុស្សី លោក Vladimir Putinទៅលើប្រធានបទមួយចំនួន ដូចជាបញ្ហានៅស៊ីរីនិងក៏ដូចជាបទ ឈប់បាញ់គ្នានៅទីនោះផងដែរ ។

កន្លងមកតួកគីបានលប់ចោល ផែនការ ក្នុងការទិញយន្តហោះចម្បាំង របស់អាមេរិក F-35 ចេញពីកម្មវិធីលក់ អាវុធរបស់អាមេរិក ហើយបែរជាទៅចុះកិច្ចព្រមព្រៀង ទិញយកប្រព័ន្ធ ការពារ មីស៊ីល បច្ចេកវិទ្យាចុងក្រោយបំផុត របស់ប្រទេសរុស្សីទៅវិញ ដែលវាបានធ្វើឲ្យតួកគីហាក់ដូច មិនសូវមានទំនាក់ទំនងល្អ ជាមួយនឹងណាតូឡើយ ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត លោក Erdogan បានបញ្ជាក់ថាលោកបានពិភាក្សាគ្នា រួចរាល់ហើយជាមួយនឹងភាគីរុស្សី ក្នុងុការឈានទៅរកកិច្ចព្រមព្រៀង ទិញយន្តហោះចម្បាំង ហើយក៏ឈានមួយជំហ៊ានទៀត ដើម្បីទិញនាវាមុជទឹកផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top