ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា ទំនាក់ទំនងទ្វេភាគីរវាងចិន និងសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ បានទទួលរងនូវផល ប៉ះពាល់គ្រប់បែបយ៉ាង ដោយសារតែគោល នយោបាយចិនខុស ដែលបានអនុវត្ត ដោយសហរដ្ឋអាមេរិក។
លោក វ៉ាង យី បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងរបស់ចិនដោយចេតនា ដោយកត់សម្គាល់ថា សភាអាមេរិកបច្ចុប្បន្នបាន ណែនាំច្បាប់ប្រឆាំងចិនជាង ៣០០ ហើយសហរដ្ឋអាមេរិក បានដាក់បញ្ចូលអង្គភាព និងបុគ្គលចិនជាង ៩០០ នៅក្នុងបញ្ជីដាក់ទណ្ឌកម្ម ឯកតោភាគីផ្សេងៗ ដោយរំខានយ៉ាងខ្លាំងដល់ ការផ្លាស់ប្តូរទ្វេភាគីធម្មតា។
ជាងនេះទៅទៀត សហរដ្ឋអាមេរិក ក៏កំពុងពង្រឹងរង្វង់តូចៗជាច្រើន ដើម្បីគាបសង្កត់ចិន ជាសកល ហើយថែមទាំងដាក់សម្ពាធលើប្រទេសតូច និងមធ្យមជាច្រើន ដោយលោកបានបន្ថែមថា ការអនុវត្តទាំងនេះមិនសមស្រប នឹងផលប្រយោជន៍របស់ប្រជាជន ឡើយនៃប្រទេសទាំងពីរ មិនស្របតាមការរំពឹងទុក របស់សហគមន៍អន្តរជាតិ មិនស្របតាមនិន្នាការ អភិវឌ្ឍន៍នៃសម័យកាល ហេតុដូច្នេះហើយ ចិនបញ្ចេញសំឡេង ប្រឆាំងយ៉ាងច្បាស់។
លោក យ៉ាង យី បានបន្ថែមថា បទពិសោធន៍ដ៏សំខាន់ ដែលប្រមូលបានក្នុងរយៈពេល ៤ទស្សវត្សចុងក្រោយនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ គឺថា ទាំងចិន និងសហរដ្ឋអាមេរិក ឈរដើម្បីទទួលបាន ពីកិច្ចសហប្រតិបត្តិការ និងចាញ់ពីការប្រឈមមុខគ្នា ៕
ដោយ ឈូក បូរ៉ា