ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៧៥០៤ករណី ដែលក្នុងនោះមាន ៧៤៨៧ករណីឆ្លងក្នុងស្រុក និង ១៧ករណីត្រូវបាននាំចូល នេះបើយោងតាមក្រសួងសុខាភិបាល របស់ប្រទេសនេះ។

ករណីសហគមន៍ភាគច្រើន ត្រូវបានរកឃើញ នៅក្នុងមូលដ្ឋានភាគខាងត្បូង ក្នុងនោះមាន ៩៥៣ ករណីនៅខេត្តដុងណៃ ៩១៧ ករណីនៅខេត្តប៊ិញឌឿង និង ៩១២ នៅទីក្រុងហូជីមិញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ការឆ្លងថ្មីបានធ្វើឱ្យចំនួនសរុប របស់ប្រទេសនេះបានកើនឡើង ដល់ ៩៥៣,៥៤៧ករណី ដោយមានអ្នកស្លាប់ ចំនួន ២២,៤១២ នាក់។
យោងតាមក្រសួងបានឱ្យដឹងថា នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន ៨៣៧,៣៤៧ នាក់បានជាសះស្បើយ កើនឡើង ១,៩៤១ នាក់គិតចាប់ពីថ្ងៃព្រហស្បតិ៍ ខណៈវ៉ាក់សាំងកូវីដ-១៩ ជាង ៨៦ លានដូសត្រូវបានគ្រប់គ្រង។
ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងទៀតថា គិតត្រឹមថ្ងៃសុក្រ ប្រទេសវៀតណាម បានចុះបញ្ជីករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកសរុបចំនួន ៩៤៨,៦៤៦ករណី ចាប់តាំងពីការចាប់ផ្តើម នៃរលកបច្ចុប្បន្ននៅចុងខែមេសា៕ ដោយ ឈូក បូរ៉ា
