បរទេស៖ យោងតាមការអះអាង របស់អ្នកនាំពាក្យរបស់ សេតវិមានលោកស្រី Jen Psaki នៅសប្តាហ៍នេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden ពិតជាមានបំណងក្នុងការ ចូលរួមការប្រកួតប្រជែង ប្រធានាធិបតីសាជាថ្មី នៅអាណត្តិក្រោយ ក្នុងឆ្នាំ២០២៤។
លោក Biden ដែលបច្ចុប្បន្នមានវ័យ៧៩ឆ្នាំ ទៅហើយនោះបានក្លាយទៅជា ប្រធានបទនិងសំណួរជាច្រើន ដោយក្រុមអ្នកនយោបាយមកពី បក្សប្រជាធិបតេយ្យថាតើលោក នឹងអាចបន្តតំណែងរបស់គាត់ ក្នុងអាណិត្តរយៈពេល ៤ឆ្នាំទៀតឬយ៉ាងណា។
លោកស្រី Psaki បានថ្លែងនៅក្នុងពេលដែលលោក Biden ធ្វើដំណើរតាមយន្តហោះ Air Force One របស់អាមេរិកដើម្បី ទៅចូលរួមក្នុងកម្មវិធី Thanksgiving ជាមួយនឹងកងទ័ពអាមេរិកនៅ Fort Bragg ថាលោកប្រធានាធិបតីពិតជា មានបំណងចង់ចូលរួមការប្រកួតប្រជែង
នេះពិតមែនសម្រាប់អាណត្តិបន្ទាប់ ២០២៤ដល់ឆ្នាំ២០២៨៕
ប្រែសម្រួល៖ ស៊ុន លី