ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើស ១០លាននាក់

ឡុងដ៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ថា ករណីឆ្លងជំងឺកូវីដ-១៩ លើសពី១០លានករណី ត្រូវបានកត់ត្រា ក្នុងប្រទេសអង់គ្លេស ចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាតកូវីដ-១៩ ។

ប្រទេសនេះ បានរាយការណ៍ពីករណី ឆ្លងមេរោគឆ្លងចំនួន ៤៧,២៤០នាក់ផ្សេងទៀត គិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងមេរោគ សរុបនៅក្នុងប្រទេសនេះ កើនដល់១០,០២១,៤៩៧នាក់ ។

ចក្រភពអង់គ្លេស ក៏បានកត់ត្រាការស្លាប់ ដែលទាក់ទងនឹងមេរោគកូរ៉ូណា ចំនួន១៤៧នាក់ ផ្សេងទៀតផងដែរ ។ ចំនួនសរុប នៃការស្លាប់ទាក់ទង នឹងមេរោគឆ្លង នៅចក្រភពអង់គ្លេស ឥឡូវនេះ មានចំនួន១៤៤.៤៣៣នាក់ ។ តួលេខទាំងនេះរួមបញ្ចូល តែការស្លាប់របស់មនុស្ស ដែលបានស្លាប់ ក្នុងរយៈពេល២៨ថ្ងៃនៃការធ្វើតេស្ដវិជ្ជមានលើកដំបូង របស់ពួកគេតែប៉ុណ្ណោះ ។

ផ្ទាំងពាណិជ្ជកម្ម

ទិន្នន័យចុងក្រោយបំផុត បានកើតឡើងនៅពេល ដែលករណីឆ្លងមេរោគឆ្លងកើនឡើងពាសពេញទ្វីបអឺរ៉ុប ដែលធ្វើឲ្យទ្វីបនេះក្លាយជា ចំណុចកណ្តាល នៃជំងឺរាតត្បាតម្តងទៀត ។

ទន្ទឹមនឹងនេះ វីរុសក្លាយពូជថ្មី នៃមេរោគឆ្លងដែលមាន “ក្រុម B.1.1.529” នៃការផ្លាស់ប្តូរត្រូវបានកំណត់អត្តសញ្ញាណ នៅក្នុងប្រទេសបូស្វាណា ។

ត្រូវបានកំណត់ថា ជាក្រុម B.1.1.529 អ្នកវិទ្យាសាស្ត្រ នៅតែមិនច្បាស់ ថាតើ អង្គបដិប្រាណ ដែលមានស្រាប់ នឹងមានប្រតិកម្មល្អ ចំពោះវីរុសក្លាយពូជដែលមានបំរែបំរួលប្រូតេអ៊ីនកើនឡើង ចំនួន៣២ដងដែរ ឬយ៉ាងណានោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top