យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ថា ក្រសួងសុខាភិបាល អ៊ីស្រាអែល នៅថ្ងៃសុក្រនេះបានរាយការណ៍ពីករណី ដំបូង នៃវីរុសក្លាយពូជជំងឺកូវីដ-១៩ ដែលផ្លាស់ប្តូរយ៉ាងខ្លាំងថ្មី ដែលគេស្គាល់ថា B.1.1.529 ដែលត្រូវបានរកឃើញ នៅអាហ្វ្រិកខាងត្បូង និងប្រទេសដទៃទៀត ។
ក្រសួងបានកត់សម្គាល់ថា មេរោគនេះត្រូវបានគេរកឃើញ នៅក្នុងការធ្វើតេស្តតាមលំដាប់ហ្សែន ដែលបានយកជនជាតិអ៊ីស្រាអែលម្នាក់ ដែលត្រឡប់មកពីប្រទេស ម៉ាឡាវី វិញ។
ក្រសួងក៏មានការសង្ស័យផងដែរ អំពីករណីឆ្លងមេរោគនេះបន្ថែមទៀត នៃជនជាតិអ៊ីស្រាអ៊ែល ២នាក់ ដែលត្រឡប់មកពីបរទេសផងដែរ។
ក្រសួងបានឲ្យដឹងថា ខ្លួនរង់ចាំលទ្ធផល នៃការធ្វើតេស្តតាមលំដាប់របស់ពួកគេ ហើយរហូតមកដល់ពេលនេះ អ្នកទាំង២កំពុងស្នាក់នៅដាច់ដោយឡែក ។
ក្រសួងបានកត់សម្គាល់ថា ជនជាតិអ៊ីស្រាអែលទាំង៣នាក់ ត្រូវបានគេចាក់វ៉ាក់សាំងប្រឆាំង នឹងមេរោគកូវីដ-១៩កាលពីពេលកន្លងមក ។
ក្រសួងបានឲ្យដឹងទៀតថា ការស៊ើបអង្កេតរោគរាតត្បាត កំពុងដំណើរការដើម្បីរកឱ្យឃើញករណី បន្ថែមទៀតនៃប្រភេទថ្មីនេះ។
កាលពីយប់ ថ្ងៃព្រហស្បតិ៍ អ៊ីស្រាអ៊ែល បានប្រកាសហាមឃាត់អ្នកធ្វើដំណើរ មកពីប្រទេសអាហ្វ្រិក ចំនួនប្រាំ២បន្ទាប់ពីមានការ រកឃើញមេរោគនេះ នៅអាហ្វ្រិកខាងត្បូង ។
លោក Naftali Bennett នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល និងរដ្ឋមន្ត្រីសុខាភិបាល Nitzan Horowitz ដូច្នេះបានសម្រេចចិត្តដាក់ប្រទេសអាហ្វ្រិកខាងត្បូង ឡេសូថូ បូស្វាណា ហ្ស៊ីមបាវ៉េ ម៉ូហ្សាំប៊ិក ណាមីប៊ី និង អេសវ៉ាទីនី ជា “ប្រទេសក្រហម” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា