បរទេស៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសអូស្ត្រាលី នឹងមិនបញ្ជូនមន្ត្រី ទៅចូលរួមកីឡាអូឡាំពិក រដូវរងារ នៅទីក្រុងប៉េកាំង នោះទេ ដែលនេះជាការចូលរួម ជាមួយការធ្វើពហិការ ការទូតអាមេរិកចំពោះព្រឹត្តិការណ៍នោះ និងប្រឈមមុខនឹងការធ្វើឲ្យមានចំណងមិត្តភាព កាន់តែតានតឹងឡើង ជាមួយប្រទេសចិន។

សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាស ពីការធ្វើពហិការរបស់ខ្លួន កាលពីថ្ងៃចន្ទ ដោយលើកឡើង ពីការរំលោភសិទ្ធិមនុស្ស របស់ប្រទេសចិន បង្កឲ្យមានការខឹងសម្បារ នៅក្នុងប្រទេសចិន ដែលបានព្រមាន អំពីការធ្វើវិធានការ ប្រឆាំងវិញ នៅក្នុងដំណើរឆ្លើយតប។
លោក Scott Morrison បាននិយាយថា ការសម្រេចចិត្តនាថ្ងៃពុធនេះ គឺត្រូវបានធ្វើឡើង ព្រោះតែការប្រឹងប្រែង តស៊ូរបស់អូស្ត្រាលិ ក្នុងការបើកឡើងវិញ នូវបណ្ដាញការទូតជាមួយប្រទេសចិន ដើម្បីពិភាក្សាគ្នា អំពីការរំលោភបំពាន សិទ្ធិមនុស្ស នៅក្នុងតំបន់ស៊ីនជាំង និងទង្វើរបស់ប៉េកាំង ប្រឆំាងនឹងការនាំចូល របស់អូស្ត្រាលី។
តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ALJAZEERA នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធនេះថា “មន្ត្រីរដ្ឋាភិបាលអូស្ត្រាលី នឹងមិនធ្វើដំណើរ ទៅប្រទេសចិន សម្រាប់កីឡាទាំងនោះទេ ប៉ុន្តែអត្តពលិក អូស្ត្រាលី នឹងទៅ”៕
ប្រែសម្រួល៖ប៉ាង កុង
