ព័ត៌មានអន្តរជាតិ

WHO ថា វីរុសបំប្លែងខ្លួនថ្មី Omicron មិនបង្កជំងឺធ្ងន់ធ្ងរ សម្រាប់មនុស្សវ័យជំទង់ និងមនុស្សចាស់ប៉ុន្មានទេ

ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ថា វីរុស បំប្លែងខ្លួនថ្មី Omicron ឆ្លងកាន់តែច្រើនបង្កជំងឺកូវីដ-១៩ ហាក់ដូចជាការបង្កជំងឺឡើង មិនសូវធ្ងន់ធ្ងរជាងប្រភេទ Delta ដែលលេចធ្លោនៅទូទាំងពិភពលោក ប៉ុន្តែមិនគួរត្រូវបានចាត់ថា ជាជំងឺ “ស្រាល” នោះទេ ។ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ ។

លោកស្រី Janet Diaz ដែលជាអ្នកដឹកនាំក្រុម WHO លើការគ្រប់គ្រងគ្លីនិក បានលើកឡើងថា ការសិក្សាដំបូងបានបង្ហាញថា មានការថយចុះហានិភ័យនៃ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី ដែលបានកំណត់ដំបូង នៅអាហ្វ្រិកខាងត្បូង និងក្រុងហុងកុងនៅក្នុងខែវិច្ឆិកា ធៀបនឹង Delta ។

លោកស្រីបានប្រាប់ដល់ សន្និសីទសារព័ត៌មានពី ទីស្នាក់ការកណ្តាលរបស់ អង្គការសុខភាពពិភពលោក នៅទីក្រុងហ្សឺណែវថា វាហាក់ដូចជាមានការថយចុះ ហានិភ័យនៃភាពធ្ងន់ធ្ងរទាំង ចំពោះមនុស្សវ័យក្មេង និងមនុស្សចាស់ ។

ការកត់សម្គាល់លើការ កាត់បន្ថយហានិភ័យនៃ ជំងឺធ្ងន់ធ្ងរដែលបង្កឡើង ដោយទិន្នន័យផ្សេងទៀត រួមទាំងការសិក្សាពី ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសអង់គ្លេស ទោះបីជាគាត់មិនបានផ្តល់ព័ត៌មាន លម្អិតបន្ថែមអំពីការសិក្សា ឬអាយុនៃករណីដែលបានវិភាគក៏ដោយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top