ព័ត៌មានអន្តរជាតិ

មនុស្សជាច្រើននាក់ បាត់បង់ជីវិត ក្រោយពីមានករណី ផ្ទុះបង្កឲ្យដួលរលំអគារ នៅក្នុងប្រទេសចិន

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៨ ខែ មករា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា យ៉ាងហោចណាស់ មនុស្ស៦នាក់ បានស្លាប់នៅគ្រា ដែលមានការផ្ទុះមួយ បានបង្ក ឱ្យអគារមួយដួលរលំ កាលពីថ្ងៃសុក្រ នៅក្នុងទីក្រុង Chongqing ប្រទេសចិន ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានឲ្យដឹងថា ការបំផ្ទុះនៅម៉ោង ១២និង១០នាទីយប់ ត្រូវបានបង្កឡើងដោយការលេចធ្លាយ ឧស្ម័ន ដែលគេសង្ស័យ ហើយបានធ្វើឱ្យគណៈកម្មាធិការសង្កាត់មួយ ដែលកំពុងសាងសង់ផ្ទះអាហារដ្ឋាន មួយកន្លែង ដោយជាប់មនុស្ស ជាង២០នាក់នៅខាង ក្នុងនោះផងដែរ ។

គិតត្រឹមម៉ោង៧យប់មនុស្ស១៥នាក់ ត្រូវបានទាញចេញ ពីគំនរបាក់បែក ក្នុងនោះ៦នាក់បានបាត់បង់ជីវិត ៕

ទីភ្នាក់ងារ Xinhua បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ កំពុងព្យាយាមរំដោះមនុស្ស១១នាក់ផ្សេងទៀត ដែលជាប់នៅក្នុងគំនរបាក់បែកនោះ ។

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានបន្ត នៅយប់ថ្ងៃសុក្រ ជាមួយនឹងវីដេអូ និងរូបថតពីទីភ្នាក់ងារ Xinhua ដែលបង្ហាញពីកម្មក ពាក់អាវពណ៌ទឹកក្រូច ក្នុងមួករឹង ឡើងតាមកម្ទេចថ្ម ក្រោមពន្លឺភ្លើង ។

ទីភ្នាក់ងារ Xinhua បានរាយការណ៍ថា អ្នករងរបួសមួយចំនួន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ដោយមិនបានផ្តល់ព័ត៌មានលម្អិត អំពីស្ថានភាព របស់ពួកគេនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top