ព័ត៌មានអន្តរជាតិ

អគ្គីភ័យដ៏អាក្រក់បំផុតមួយ ឆេះអគារកម្ពស់ ១៩ជាន់ នៅទីក្រុង New York បណ្តាលឱ្យស្លាប់ ១៩នាក់ និងជាង៦០នាក់ទៀតរបួសធ្ងន់

បរទេស៖ អគ្គីភ័យដ៏អាក្រក់មួយបានកើតឡើងនៅអគារ apartment កម្ពស់ខ្ពស់មួយ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៩ នាក់ស្លាប់ និងរាប់សិបនាក់រងរបួសធ្ងន់ធ្ងរនៅសង្កាត់ Bronx ក្នុងទីក្រុង New York ។ មនុស្សជាច្រើនត្រូវសម្រាកនៅមន្ទីរពេទ្យដោយស្រូបផ្សែង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះនៅជាន់ទី៣នៃអគារកម្ពស់១៩ជាន់ កាលពីព្រឹកថ្ងៃអាទិត្យ។ ខណៈពេលដែលមូលហេតុឆាបឆេះនៅតែមិនទាន់ដឹងនៅឡើយ អ្នកពន្លត់អគ្គីភ័យត្រូវបានហៅទៅកាន់ទីតាំងប្រហែលម៉ោង ១១ ព្រឹកម៉ោងក្នុងស្រុក ហើយនិយាយថា ទ្វារចូល apartment ដែលវាបានចាប់ផ្តើមបើកទុក ដែលអាចឱ្យការឆាបឆេះរាលដាលកាន់តែលឿន។

វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីអណ្តាតភ្លើង និងផ្សែងហុយចេញពីបង្អួចជាន់ទី៣ ខណៈដែលមនុស្សបានឡើងចុះពីជណ្ដើរដែលដំឡើងដោយក្រុមអ្នកជួយសង្គ្រោះ។

យោងតាមមន្ត្រីទីក្រុងបានឱ្យដឹងថា មនុស្សជាង ៦០ នាក់បានរងរបួស ដោយមាន ១៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ៕ប្រែសម្រួលៈ ណៃ តុលា

To Top