ព័ត៌មានអន្តរជាតិ

បណ្តារដ្ឋមន្ត្រីប្រេងកាត នឹងបំពេញទស្សនកិច្ច នៅប៉េកាំង

បរទេស៖ យោងតាមការប្រកាស ដោយចិននៅថ្ងៃចន្ទ បានឲ្យដឹងថា បណ្តារដ្ឋមន្ត្រីក្រសួងការបរទេស ដែលមានប្រភពមក ពីប្រទេសមហាសេដ្ឋីប្រេងកាត ដូចជាអារ៉ាប៊ីសាអូឌីត និងជុំវិញឈូងសមុទ្រ Gulf ជាច្រើនទៀតគ្រោង នឹងធ្វើទស្សនកិច្ចទៅកាន់ រដ្ឋធានីក្រុងប៉េកាំង។

ទោះបីជាយ៉ាងណាក្តី ក្រសួងការបរទេសចិន នៅថ្ងៃចន្ទដដែលនេះមិនបានធ្វើការ បញ្ជាក់លំអិតពីព័ត៌មាន លំអិតនៃរបៀវារៈនៃ ជំនួបគ្នាលើកនេះទេ ប៉ុន្តែបានត្រឹមអះអាងថា តាមការរំពឹងទុកនឹងដើម្បីបង្កើន ទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ។

គួរឲ្យដឹងដែរថា កន្លងមកនេះប្រទេសចិន និងអាមេរិក បានបង្កើនសកម្មភាពរបស់ខ្លួន ដើម្បីអាចជះឥទ្ធិពល ដល់បណ្តាប្រទេសក្នុងតំបន់ មជ្ឈឹមបូព៍ាផងនិងឈូងសមុទ្រ Gulf នេះផងដែរដើម្បីអាចទទួលបាន ប្រយោជន៍សេដ្ឋកិច្ចកាន់តែច្រើនឡើង ។

គួរឲ្យដឹងដែរថា កិច្ចប្រជុំនេះនឹងធ្វើឡើង រហូតដល់ថ្ងៃសុក្រដែលក្នុងនោះ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសគុយវ៉ែត ប្រទេសអូម៉ង់ ព្រមទាំងប្រទេសបារ៉ែនផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top