ព័ត៌មានអន្តរជាតិ

ការបញ្ចប់ជម្លោះ ពាណិជ្ជកម្ម រវាងអាមេរិក-ចិន ជាក្ដីសង្ឃឹមដ៏ល្អបំផុត សម្រាប់ការស្ដារសេដ្ឋកិច្ច ពិភពលោកឡើងវិញ

ហុងកុង ៖ អ្នកសេដ្ឋកិច្ច អង់គ្លេស បានឲ្យដឹងថា ការបញ្ចប់ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន គឺជាក្តីសង្ឃឹមដ៏ល្អបំផុត របស់ពិភពលោក សម្រាប់ការស្តារឡើងវិញ នូវជំងឺរាតត្បាតរយៈពេលវែង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក David Brown នាយកប្រតិបត្តិ នៃក្រុមហ៊ុន New View Economics ដែលជាក្រុមប្រឹក្សា ឯករាជ្យ បានយល់ឃើញ នៅក្នុងអត្ថបទថ្មីមួយ ដែលចេញផ្សាយ ដោយ South China Morning Post ថា “ការវិលត្រឡប់ ទៅរកពាណិជ្ជកម្មទ្វេភាគី ដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងចិន នឹងធ្វើឱ្យមានទំនុកចិត្ត នៃការស្ដារសេដ្ឋកិច្ចពិភពលោកឡើងវិញ” ។

លោក Brown បានលើកឡើងថា ជាមួយនឹងកំណើន ពិភពលោកដែលរំពឹងថា នឹងបាត់បង់សន្ទុះនៅឆ្នាំនេះ ខណៈដែលធនាគារ កណ្តាលជាច្រើន របស់ពិភពលោកកាត់បន្ថយការជំរុញរូបិយវត្ថុ និងបង្កើនការប្រយុទ្ធប្រឆាំង នឹងអតិផរណា សហរដ្ឋអាមេរិក និងចិន នឹងត្រូវស្វែងរកធនធានថ្មី ដើម្បីរក្សាទំនុកចិត្ត ។

លោកបានបន្តថា “នៅ ពេល លំហូរពាណិជ្ជកម្ម ខ្លាំង ជាងមុន ត្រូវបានស្ដារឡើងវិញ ពិភពលោក មានឱកាសកាន់ តែប្រសើរ នៃស្ថិរភាព និង ការ ស្ទុះងើបឡើងវិញ ដោយ និរន្តរភាព នៅពេល អនាគត”។

លោកបានបន្ថែមថា “នៅពេលដែលពិភពលោក ស្តុកទុកឡើងវិញ ហើយទីបំផុតតាមទាន់ជាមួយ នឹងការធ្លាក់ចុះ នៃការបញ្ជាទិញ ដែលមិនបានបំពេញ ការជំរុញដល់ពាណិជ្ជកម្មសកលនឹងធ្លាក់ចុះ ហើយទាមទារឱ្យមានការកើនឡើងថ្មី” ។

អ្នកជំនាញបានស្នើ “ដំណោះស្រាយមួយ ដែលនឹងមានឥទ្ធិពលភ្លាមៗ លើកំណើនពិភពលោកនៅឆ្នាំនេះ សម្រាប់សហរដ្ឋអាមេរិក និងចិន ដើម្បីដោះស្រាយភាពខុសគ្នា របស់ពួកគេជុំវិញពាណិជ្ជកម្ម និងជម្រះផ្លូវសម្រាប់លំហូរនាំចេញ ទ្វេភាគីកាន់តែលឿន”៕

ដោយ ឈូក បូរ៉ា

To Top