ព័ត៌មានអន្តរជាតិ

ស៊ុយអែត បង្កើនការល្បាត នៅកោះ Gotland ស្របពេលមានភាព តានតឹង ជាមួយរុស្ស៊ី

បរទេស ៖ ប្រទេសស៊ុយអែត តាមសេចក្តីរាយការណ៍ បានសម្រេចចិត្តបង្កើន ប្រតិបត្តិការយាមល្បាត នៅលើកោះ Gotland ក្នុងតំបន់សមុទ្របាល់ទិក ស្របពេលមាន ភាពតានតឹង នៅក្នុងចំណងមិត្តភាព រវាងប្រទេសរុស្ស៊ី និងអង្គការសម្ពន្ធមិត្តយោធា ណាតូ ។

លោក ជាមេបញ្ជាការកងវរសេនាធំ ដែលកំពុងតែធ្វើប្រតិបត្តិការ ល្បាតនៅលើកោះនោះ បាននិយាយប្រាប់វិទ្យុ Radio Sweden ថា ប្រតិបត្តិការល្បាត នឹងឃើញកាន់តែជាក់ច្បាស់ ដល់សាធារណជន ហើយលោកបានបន្ថែមទៀតថា ហានិភ័យ នៃការវាយប្រហារដោយអាវុធ ទៅលើប្រទេសស៊ុយអែត នាពេលបច្ចុប្បន្ននេះ គឺនៅកម្រិតទាប ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា មន្ត្រីសហរដ្ឋអាមេរិក អង្គការណាតូនិងរុស្ស៊ី បានចូលរួមពិភាក្សាគ្នា ក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ នៅក្នុងសប្ដាហ៍នេះ ពិភាក្សាគ្នាពីបញ្ហាទ្វេភាគី និងសន្តិសុខអឺរ៉ុប ដោយផ្តោតលើការកាត់បន្ថយហានិភ័យ និងការគ្រប់គ្រងអាវុធ ហើយរុស្ស៊ីបានបង្ហាញ សំណើ សន្តិសុខរបស់ខ្លួន ឲ្យដល់ណាតូ និងសហរដ្ឋអាមេរិក ក្នុងចុងឆ្នាំ២០២១ ស្របពេលមានភាពតានតឹងផ្ទុះឡើង ជុំវិញបញ្ហាអ៊ុយក្រែន ។

នៅក្នុងសំណើរនោះ អ្វីដែលពិសេសនោះ គឺសម្ពន្ធមិត្តយោធាណាតូ នឹងមិនពង្រីកវិសាលភាពខ្លួន ទៅកាន់ភាគខាងកើត ចំណែកសហរដ្ឋអាមេរិក បានទទូចថា ខ្លួននឹងមិនអនុញ្ញាត ឲ្យអ្នកណាម្នាក់ វាយប្រហារគោលនយោបាយបើកចំហរ របស់ណាតូ ឲ្យបិទឡើយ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top
×