ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី រកឃើញអ្នកឆ្លង ជំងឺកូវីដ-១៩ថ្មី ជាង៣.០០០នាក់

កូឡាឡាំពួរ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣.៣៤៦នាក់ និងមានអ្នកស្លាប់១២នាក់ទៀត គិតត្រឹមពាក់កណ្តាល អធ្រាត្រថ្ងៃសុក្រ ដែលនាំឱ្យចំនួន សរុបទូទាំងប្រទេសកើនឡើង ដល់២.៨០២.២៦៣នាក់ និងចំនួនអ្នកស្លាប់ ដល់៣១.៧៦២នាក់ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ២៦៧ករណីថ្មីត្រូវបាននាំចូល ហើយ៣.០៧៩នាក់គឺជាការឆ្លងក្នុងស្រុក ។

ក្រសួងបានរាយការណ៍ពីការ ជាសះស្បើយថ្មីចំនួន៣.០៥២នាក់ដែលនាំឱ្យចំនួនអ្នកជាសះស្បើយ និងចេញពីមន្ទីរពេទ្យសរុបដល់២.៧២៩.៩៤៣នាក់ ។

នៅក្នុងករណីសកម្មចំនួន៤០.៥៥៨.២០៤នាក់ កំពុងត្រូវបានឃុំខ្លួន នៅក្នុងការថែទាំដែលពឹងផ្អែកខ្លាំង ហើយ៩៥នាក់ នៃករណីទាំងនោះត្រូវការ ជំនួយក្នុងការដកដង្ហើម ។

ប្រទេសនេះបានរាយការណ៍ថា បានវ៉ាក់សាំងចំនួន ២៦.១០៤នាក់គិតត្រឹមតែថ្ងៃសុក្រប៉ុណ្ណោះ ហើយ៧៩,៧ភាគរយ នៃចំនួនប្រជាជនបានទទួល យ៉ាងហោចណាស់បានចាក់១ដូស។ ប្រហែល៧៨,៦ភាគរយត្រូវបានចាក់វ៉ាក់សាំង ពេញលេញហើយ២៧,៧ភាគរយ បានទទួលដូសជំរុញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top