ព័ត៌មានអន្តរជាតិ

អភិបាលរដ្ឋ Virginia ដែលទើបស្បថចូលកាន់តំណែង ដកបម្រាមពាក់ម៉ាសនៅសាលារៀនសម្រាប់កុមារ និងវ៉ាក់សាំងកាតព្វកិច្ចចេញ

បរទេស៖ លោក Glenn Youngkin អភិបាលរដ្ឋ Virginia ដែលទើបស្បថចូលកាន់តំណែងថ្មី បានដកកាតព្វកិច្ចនៃការតម្រូវឱ្យកុមារពាក់ម៉ាស់ និងបុគ្គលិករដ្ឋត្រូវចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 ជាផ្នែកនៃថ្ងៃដំបូងរបស់គាត់ក្នុងការកាន់តំណែង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីបានយកឈ្នះបេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអតីតអភិបាលរដ្ឋ Virginia លោក Terry McAuliffe ក្នុងការបោះឆ្នោតជ្រើសរើសអភិបាលខែវិច្ឆិកា ឆ្នាំ ២០២១ លោក Youngkin ដែលមកពីគណបក្សសាធារណៈរដ្ឋ បានជាប់គាំងដោយការសន្យារបស់គាត់ក្នុងការលុបចោលការរឹតបន្តឹងវិធានការទប់ស្កាត់មេរោគឆ្លងដែលបានកំណត់ដោយអ្នកកាន់តំណែងមុនរបស់គាត់។

កាតព្វកិច្ចត្រូវបានអនុវត្តដោយអតីតអភិបាលរដ្ឋមកពីគណបក្សប្រជាធិបតេយ្យលោក Ralph Northam ដែលមិនមានសិទ្ធិឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញក្នុងខែវិច្ឆិកា។ លោក McAuliffe ដែលបានបម្រើការជាអភិបាលមុន Northam បានចូលកាន់តំណែងជាបេក្ខជនប្រជាធិបតេយ្យ ហើយបានចាញ់ 2% ជាមួយលោក Youngkin ។

នៅក្នុងបទបញ្ជាប្រតិបត្តិរបស់លោកដែលលុបចោលការអនុវត្តកាតព្វកិច្ចពាក់ម៉ាសនៅសាលារៀន លោក Youngkin បានបញ្ជាក់ថា “ឪពុកម្តាយ មិនមែនរដ្ឋាភិបាលទេ ដែលមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្តទាក់ទងនឹងការថែទាំកូនៗរបស់ពួកគេ”។

ផ្ទាំងពាណិជ្ជកម្ម

អភិបាលរដ្ឋថ្មីរូបនេះ បានអះអាងថា បទបញ្ជារបស់រដ្ឋាភិបាលថ្មីៗនេះដែលតម្រូវឱ្យកុមារស្ទើរតែគ្រប់រូបនៅរដ្ឋ Virginia ត្រូវ ពាក់ម៉ាស់ស្ទើរតែគ្រប់ពេលដែលពួកគេនៅក្នុងសាលារៀន បានបង្ហាញថាគ្មានប្រសិទ្ធភាព និងមិនអាចអនុវត្តបាន» ហើយកាតព្វកិច្ចនេះបានធ្វើឱ្យប៉ះពាល់ដែលកើត “គ្រោះថ្នាក់គួរឱ្យកត់សម្គាល់” លើកុមារ រួមទាំងការរារាំង “ការលូតលាស់របស់អារម្មណ៍ និងជំនាញសង្គម។”

អភិបាលរដ្ឋរូបនេះ បានសរសេរថា “ការពាក់ម៉ាសក៏បានបង្កើនអារម្មណ៍នៃភាពឯកោ ធ្វើឱ្យបញ្ហាសុខភាពផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ ដែលក្នុងករណីជាច្រើនបង្កហានិភ័យសុខភាពដល់កុមារខ្លាំងជាង COVID-19 ទៅទៀត”៕

ប្រែសម្រួលៈ ណៃ តុលា

To Top