ព័ត៌មានអន្តរជាតិ

លោក Xi Jinping បានប្រើពាក្យ ប្រៀបប្រដូចដ៏រស់រវើក​ សម្រាប់អធិប្បាយ ពីការធ្វើអភិបាលកិច្ចបក្ស យ៉ាងតឹងរ៉ឹង

តាំងពីសមាជកបក្សលើកទី ១៨ មក គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន ដែលមានលោក Xi Jinping ជាប្រមុខស្នូល បានធ្វើអភិបាលកិច្ចបក្ស យ៉ាងតឹងរ៉ឹង ដោយក្តីអង់អាចនិងការតាំងចិត្តពុំធ្លាប់មាន។ ថ្លែងក្នុងសុន្ទរកថាគន្លឹះ ក្នុងកាលៈទេសៈខុសៗគ្នា លោក Xi Jinping បានអធិប្បាយជាច្រើន លើកអំពីការធ្វើអភិបាលកិច្ចបក្ស យ៉ាងតឹងរ៉ឹងដោយប្រើការប្រៀបប្រដូច មួយចំនួន។

ខាងក្រោមនេះសូមស្វែងយល់ ពីការប្រៀបប្រដូចដ៏រស់រវើក និងជ្រាលជ្រៅទាំងនេះ៖
ខ្លួនឯង មានសមត្ថភាពគ្រប់គ្រាន់សិន ទើបអាចវាយលត់ដែកថែបបាន ថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០១២ ពេលជួបសំណេះសំណាល ជាមួយអ្នកសារព័តមានជាតិ និងអន្តរជាតិ ដែលយកបទសម្ភាសន៍ ពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ នៅវិមានប្រជាជន លោក Xi Jinping បានលើកឡើងថា ក្នុងបរិបទថ្មី បក្សយើងប្រឈមមុខ នឹងបញ្ហាដ៏តានតឹងជាច្រើន ក្នុងបក្សស្ថិតមានបញ្ហាជាច្រើន ដែលតម្រូវឱ្យយើងដោះស្រាយជាបន្ទាន់ ជាពិសេសគឺការស៊ីសំណូក និងពុករលួយ ទម្រង់និយមនិងការិយាល័យនិយម ចាំបាច់ត្រូវខិតខំដោះស្រាយឱ្យបាន។ ខ្លួនឯងមានសមត្ថភាព គ្រប់គ្រាន់សិន ទើបអាចវាយលត់ដែកថែបបាន។

ឃុំអំណាចនៅក្នុងទ្រុងនៃច្បាប់ ថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៣ លោក Xi Jinping បានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំលើកទី ២ នៃគណៈកម្មការត្រួតពិនិត្យវិន័យ​ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន លើកទី ១៨ ថា ត្រូវបង្កើនការដាក់កំហិត និងត្រួតពិនិត្យចំពោះការប្រើប្រាស់អំណាច ឃុំអំណាចក្នុងទ្រុងនៃច្បាប់ បង្កបង្កើតជាយន្តការផ្តន្ទាទោស ដែលមិនហ៊ានពុករលួយ យន្តការបង្ការដែលមិនអាចពុករលួយ និងយន្តការធានា ដែលមិនងាយពុករលួយ។

បើកភ្លើងបំភ្លឺ ២៤ ម៉ោងលើ ២៤ ម៉ោង ថ្ងៃទី ៨ ខែតុលាឆ្នាំ ២០១៤ លោក Xi Jinping បានលើកឡើងក្នុងមហាសន្និបាត ​បូកសរុបសកម្មភាពអប់រំសមាជិកបក្សថា ភ្នែករបស់ប្រជាជនគឺមុតស្រួច មតិយោបល់ របស់ប្រជាជនជាកញ្ចក់ល្អបំផុត សម្រាប់ពួកយើង។មានតែឱ្យប្រជាជនឃ្លាំមើលឱ្យបានតឹងរ៉ឹង និងបើកភ្លើងបំភ្លឺ ២៤ ម៉ោងលើ ២៤ ម៉ោង ទើបអាចធ្វើឱ្យ” មនុស្សកំបាំងកាយ” គ្មានកន្លែងលាក់ខ្លួន។

ដកដើមឈើពុក ព្យាបាលដើមឈើដែលឈឺ តម្រង់ដើមឈើដែលវៀច ថ្ងៃទី ៦ ខែមីនាឆ្នាំ ២០១៥ ពេលចូលរួមការពិនិត្យពិភាក្សា របាយាករណ៍ការងាររដ្ឋាភិបាល នៃគណប្រតិភូខេត្តជាំងស៊ី ក្នុងកិច្ចប្រជុំលើកទី ៣ នៃមហាសន្និបាតសភា តំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី ១២ លោក Xi Jinping បានលើកឡើងថា ត្រូវជំរុញការប្រយុទ្ធប្រឆាំង អំពើពុករលួយឱ្យបានស៊ីជម្រៅ ខិតខំដកដើមឈើពុល ព្យាបាលដើមឈើដែលឈឺ តម្រង់ដើមឈើដែលវៀច ដើម្បីធ្វើឱ្យមន្ត្រីជាថ្នាក់ដឹកនាំ និងកម្មាភិបាលទទួលការព្រមាន។

ផ្ទាំងពាណិជ្ជកម្ម

ត្រូវដំឡើងខ្សែភ្លើងមានតង់ស្យុងខ្ពស់ ថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០១៦ លោក Xi Jinping បានសង្កត់ធ្ងន់នៅពេលចូលរួម កិច្ចប្រជុំពិភាក្សាលើកទី ៣៣ នៃការិយាល័យនយោបាយ មជ្ឈិមបក្សកុម្មុយនិស្តចិនថា ត្រូវតាក់តែងវិន័យ និងច្បាប់កំណត់ឱ្យបានលម្អិត ដើម្បីធ្វើឱ្យច្បាប់កំណត់ និងវិន័យក្លាយទៅជាខ្សែភ្លើង មានតង់ស្យុងខ្ពស់ដ៏ពិតប្រាកដ។

កាន់ចង្កូតនៃអំណាចឱ្យបានល្អ ដាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានល្អ ថ្ងៃទី ៨ ខែមីនាឆ្នាំ ២០១៧ ពេលចូលរួមការពិនិត្យពិភាក្សា របាយការណ៍ការងាររដ្ឋាភិបាល នៃគណៈប្រតិភូខេត្តស៊ឺឈួន ក្នុងកិច្ចប្រជុំលើកទី ៥ នៃមហាសន្និបាតសភាតំណាង ប្រជាជនទូទាំងប្រទេសចិន នីតិកាលទី ១២ លោក Xi Jinping បានលើកឡើងថា មន្រីជាថ្នាក់ដឹកនាំ និងកម្មាភិបាលគ្រប់ជាន់ថ្នាក់ ត្រូវនាំមុខអនុវត្តតាមច្បាប់ កំណត់ឱ្យបានល្អ កាន់ចង្កូតនៃអំណាចឱ្យបានល្អ ដាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានល្អ ដើម្បីរួមចំណែកដល់ការបង្កើត ឥរិយាបថស្អាតស្អំខាងនយោបាយ។

ឱ្យតែ”ខ្លា” ចេញមុខក៏វាយ អោយតែ”រុយ” ហោះកាត់ក៏វាយដែរ ថ្ងៃទី ១១ ខែមករាឆ្នាំ ២០១៨ លោក Xi Jinping បានលើកឡើង ក្នុងកិច្ចប្រជុំពេញអង្គលើកទី ២ នៃគណៈកម្មការត្រួតពិនិត្យវិន័យ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន លើកទី ១៩ ថា ឱ្យតែ”ខ្លា”ចេញមុខក៏វាយ អោយតែ”រុយ”ហោះកាត់ក៏វាយដែរ។ ត្រូវជំរុញឱ្យការធ្វើអភិបាលកិច្ចបក្ស យ៉ាងតឹងរ៉ឹងគ្របដណ្តប់ តំបន់មូលដ្ឋាន ផ្តន្ទាទោសយ៉ាងតឹងរ៉ឹង ចំពោះអំពើពុលរលួយ ដែលកើតឡើងនៅក្បែរប្រជាជន។

ត្រូវបោសសម្អាតទីធ្លាឱ្យញឹកញាប់ កំចាត់ចោលសេះ ដែលធ្វើឱ្យខូចប្រយោជន៍ទូទៅ ថ្ងៃទី ១១ ខែមករាឆ្នាំ ២០១៩ លោកXi Jinping បានលើកឡើងក្នុងកិច្ចប្រជុំពេញអង្គ លើកទី ៣ នៃគណៈកម្មការត្រួតពិនិត្យ វិន័យនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តនលើកទី ១៩ ថា ត្រូវនាំមុខបង្កើនកិច្ចកសាងនយោបាយ នៃអង្គភាពបក្ស ធ្វើអោយយន្តការ គ្រប់គ្រងផ្ទៃក្នុង មានសុក្រឹតភាព បោសសម្អាតទីធ្លាឱ្យញឹកញាប់ កំចាត់ចោលសេះ ដែលធ្វើឱ្យខូចប្រយោជន៍ទូទៅ ដើម្បីកសាងកម្លាំងត្រួតពិនិត្យវិន័យ ដែលស្មោះត្រង់ ស្អាតស្អំ និងហ៊ានរ៉ាប់រងភារកិច្ច៕

To Top