ព័ត៌មានអន្តរជាតិ

អង្គការ ILOថា មនុស្សជាងកន្លះលាននាក់​ នៅអាហ្វហ្គានីស្ថាន បានបាត់បង់ការងារ ឬត្រូវបានបណ្តេញចេញពីការងារ

បរទេស ៖ អង្គការពលកម្មអន្តរជាតិ របស់អង្គការសហប្រជាជាតិ (ILO) បាននិយាយកាលពីថ្ងៃពុធថា មនុស្សជាងកន្លះលាននាក់ បានបាត់បង់ការងារ ឬត្រូវបានបណ្តេញចេញពីការងារ របស់ពួកគេនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ចាប់តាំងពីការកាន់កាប់ របស់ពួកតាលីបង់ ។

យោងតាមគេហទំព័ររបស់អង្គការ ប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងការព្រមានថា សេដ្ឋកិច្ចរបស់ អាហ្វហ្គានីស្ថាន ត្រូវបាន “ក្រិន” ចាប់តាំងពីអាជ្ញាធរតាលីបង់ បានគ្រប់គ្រងកាលពីខែសីហា ឆ្នាំមុន ហើយ ILO បាននិយាយថា មានការខាតបង់យ៉ាងខ្លាំង នៅក្នុងការងារនិងម៉ោងធ្វើការ។

ចំណែកស្ត្រី គឺបានរងការវាយប្រហារយ៉ាង ខ្លាំងជាពិសេស។

នៅពាក់កណ្តាលឆ្នាំនេះ គេរំពឹងថា ការបាត់បង់ការងារនឹងកើនឡើងដល់ជិត ៧០០ ០០០នាក់ ជាមួយនឹងការព្យាករណ៍អាក្រក់បំផុតរហូតដល់ ៩០០ ០០០នាក់ ដែលជាលទ្ធផលនៃវិបត្តិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និង “ការរឹតបន្តឹងលើការចូលរួមរបស់ស្ត្រីនៅកន្លែងធ្វើការ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top