ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការដែលសំណុំរឿង អយុត្តិធម៌ របស់សាស្ត្រាចារ្យ ជនជាតិចិន ទទួលបានលទ្ធផល យុត្តិធម៌នៅទីចុងបញ្ចប់ “ បានបង្ហាញថា ផែនការប្រតិបត្តិសំដៅ ចំពោះប្រទេសចិន” នឹងប៉ះពាល់ដល់ខ្លួនឯង ជាមិនខាន

“នេះជាបរាជ័យថ្មីបំផុត របស់អ្វីដែលហៅថា ផែនការប្រតិបត្តិសំដៅ ចំពោះប្រទេសចិន របស់ភាគីអាមេរិក ។” កាលពីថ្ងៃទី២០ ខែមករា តាមម៉ោងក្នុងតំបន់ ក្រសួងយុត្តិធម៌ របស់អាមេរិកបានលុបចោល ការចោទប្រកាន់ ចំពោះលោក Chen Gang សាស្ត្រាចារ្យជនជាតិចិន នៃសកលវិទ្យាល័យបច្ចេកវិទ្យា Massachusetts ជាផ្លូវការ ទាក់ទិននឹងរឿងនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានវាយតម្លៃ ដូចពោលខាងលើនេះ ។ លោក Chen Gang បានចេញផ្សាយ សេចក្តីថ្លែងការណ៍ថា គ្រោះមហន្តរាយ ដែលលោកបានជួបប្រទះ លើកនេះគឺជា “ឆ្នាំដ៏គួរឱ្យភ័យខ្លាច” ។

កាលពីខែមករាឆ្នាំទៅមិញ សាស្ត្រាចារ្យ Chen Gang ត្រូវសមត្ថកិច្ចអាមេរិក ចាប់ខ្លួនក្នុងផ្ទះរបស់លោក ដែលស្ថិតនៅរដ្ឋ Massachusetts ។ សមត្ថកិច្ចអាមេរិក បានចោទប្រកាន់លោកថា ពេលលោកដាក់ពាក្យស្នើសុំថវិកា ប្រាក់ទុន ពីក្រសួង ថាមពលសហរដ្ឋអាមេរិក លោកមិនបានរាយការណ៍ ពីទំនាក់ទំនង សហប្រតិបត្តិការ ជាមួយសកលវិទ្យាល័យ មួយ របស់ប្រទេសចិនទេ ។ ប៉ុន្តែ វាច្បាស់លាស់ណាស់ ការចោទប្រកាន់នេះ ជាការទម្លាក់ កំហុសដោយចេតនា ។ ដោយសារលោក L.Rafael Reif ប្រធានសកលវិទ្យាល័យ បច្ចេកវិទ្យា Massachusetts បានបញ្ជាក់ក្នុងសារលិខិត សាធាណៈមួយច្បាប់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងប្រាក់ទុនរវាងសកលវិទ្យាល័យនេះ និងសកលវិទ្យាល័យជាដៃគូ របស់ចិន មិនមែនជាទង្វើឯកជន របស់លោក Chen Gang នោះទេ គឺជាទង្វើរបស់សកលវិទ្យាល័យ ។ ទន្ទឹមនឹងរឿងត្រូវលាតត្រដាង ឱ្យបានកាន់តែច្បាស់ អ្វីដែលហៅថា “ផែនការប្រតិបត្តិសំដៅ ចំពោះប្រទេសចិន” ដែលអនុវត្តដោយភាគីអាមេរិក ត្រូវបានរងការរិះ គន់កាន់តែច្រើនឡើងៗ ។

ផ្ទាំងពាណិជ្ជកម្ម

ដោយសារ ឧបាយកល ដែលចង់ទប់ស្កាត់ និង ដាក់សម្ពាធប្រទេសចិន ប៉ុន្មានឆ្នាំកន្លងមកអាមេរិក តែងតែបង្ករឿងហេតុក្នុងការផ្លាស់ប្តូរ ជាប្រក្រតី លើ វិស័យវប្បធម៌មនុស្សជាតិ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រវាងចិននិង សហរដ្ឋអាមេរិក ។ ការចាប់ផ្តើមអនុវត្តអ្វីដែលហៅថា “ផែនការប្រតិបត្តិសំដៅ ចំពោះប្រទេសចិន ”កាលពីឆ្នាំ២០១៨ គឺជាផលិតផល ក្នុងបរិបទនេះ ។ តាមស្ថិតិនៃ 《 បទវិភាគបច្ចេកវិទ្យា នៃសកលវិទ្យាល័យបច្ចេកវិទ្យា Massachusetts》 កាលពីខែមុន បានឱ្យដឹងថា “ផែនការប្រតិបត្តិសំដៅចំពោះប្រទេសចិន” បានពាក់ព័ន្ធនឹងសំណុំរឿង ចំនួន៧៧ករណី មានមនុស្សចំនួន ១៤៨នាក់ ត្រូវបានចោទប្រកាន់ ក្នុងនោះ ៩០ភាគរយគឺជនជាតិចិន ។

មតិមហាជនអាមេរិក មួយចំនួន បានលើកឡើងថា នេះគឺរដ្ឋាភិបាលអាមេរិកធ្វើ “ការសន្មត់មានទោស” ចំពោះអ្នកវិទ្យាសាស្ត្រ ជនជាតិចិន ដោយចំហក្នុងសភាព ការណ៍គ្មាន ភស្តុតាង ពិតប្រាកដ ។ បញ្ញវន្តជិត២ពាន់នាក់ នៃសកលវិទ្យាល័យនានា នៅទូទាំងអាមេរិក ធ្លាប់រួមគ្នាផ្ញើសារលិខិតជូន ចំពោះរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌អាមេរិក ដើម្បីសម្តែងការចោទជាមន្ទិល សង្ស័យចំពោះផែនការ នេះ ។
ការរារាំងទំនាក់ទំនងជាប្រក្រតី រវាងបុគ្គលិកនិងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងចិន និងអាមេរិកក្នុងគោលបំណង ខាងនយោបាយ ប្រការនេះមិនត្រឹមតែបានបង្ក ជាកម្លាំងរារាំងកាន់តែខ្លាំង ចំពោះទំនាក់ទំនងរវាងចិន និង អាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏បានបំផ្លាញ ដល់សមត្ថភាពច្នៃប្រឌិតថ្មី ខាងវិទ្យាសាស្ត្រនិងបច្ចេកទេស របស់សហរដ្ឋអាមេរិកផងដែរ ។
ប្រឈមមុខនឹងសូរសម្រែកប្រឆាំង ដែលមានភាពកាន់តែខ្លាំងឡើង រដ្ឋាភិបាលអាមេរិក អាណតិ្តនេះគួរតែគូសបន្ទាត់ ខណ្ឌចំពោះ “មរតក”ប្រឆាំងប្រទេសចិន នៃរដ្ឋាភិបាលអណត្តិ មុនក្នុងពេលឆាប់ ៗ ប្រកាន់អាកប្បកិរិយាត្រឹមត្រូវ និងបរិសុទ្ធទៅមើលការប្រាស្រ័យទាក់ទង លើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា និងវប្បធម៌មនុស្សជាតិរវាងចិន និងអាមេរិក បញ្ឈប់ការចាត់ទុក ប្រទេសចិនជា “សត្រូវស្រមៃ” បញ្ឈប់ការប្រើប្រាស់កម្លាំងផ្លូវច្បាប់ ដាក់សម្ពាធទៅលើនិស្សិតបន្តវិជ្ជាចិន និងអ្នកសិក្សាស្រាវជ្រាវចិន នៅអាមេរិក ។ នេះទើបជាទង្វើដ៏ត្រឹមត្រូវដែលសមស្រប នឹងផលប្រយោជន៍រួម របស់ប្រទេសទាំងពីរ ចិន និងអាមេរិក ហ្នឹងឯង ៕

To Top