ព័ត៌មានអន្តរជាតិ

សិរីមង្គល សប្បាយរីករាយ –កម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំ2022 ហាត់សមរួមជាលើកទី១

ថ្ងៃទី២១ ខែមករា កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ២០២២ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) បានធ្វើការហាត់សម រួមជាលើកទីមួយ ។ បរិយាកាសស្នូល នៃរាត្រីសមោសរគឺ សិរីមង្គល សប្បាយរីករាយ ឯការផលិតផ្តោតសំខាន់ ទាំងខ្លឹមសារ+បច្ចេកវិទ្យា +សិល្បៈ ដើម្បីឱ្យទស្សនិកជន សើចសប្បាយផង ចាប់ អារម្មណ៍លើភាព ស្រស់បំព្រងក្បែរខ្លួនផង ក៏ដូចជាបង្ហាញ ពីទំនុកចិត្តនិងវីរភាព របស់កុលបុត្រកុលធីតាប្រជាជាតិចិន ។

ជាពិសេស កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន២០២២ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ មជ្ឈិមចិន (CMG) បានតំឡើង អេក្រង់កោង ៧២០ ដឺក្រេដើម្បីឱ្យទស្សនិកជន នៅនឹងកន្លែងចូលរួមទស្សនាផ្ទាល់ ក្នុងការសំដែង ។ ពោល គឺមានការរចនា យ៉ាងផ្ចិតផ្ចង់ដោយផ្សារភ្ជាប់ ពីឆាកសម្ដែង រហូតដល់ស្ទូឌីយោថត ផលិតទាំងស្រុង ដូចនេះហើយទស្សនិកជនអង្គុយ ក្នុង ចំណែកមួយនៃកម្មវិធី និងជាផ្នែកសំខាន់មួយ នៃការសម្ដែងផងដែរ ។

កម្មវិធីរាត្រីសមោសរ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន២០២២ នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន (CMG) បានអនុវត្តវិធានការបង្ការ ជំងឺឆ្លងចម្រុះតឹងរ៉ឹង ដោយម៉ឺងម៉ាត់ ដើម្បីធានាបាននូវសុវត្ថិភាព របស់អ្នកចូលរួមសម្ដែង និងទស្សនិកជន នៅទីតាំងផ្ទាល់ផងដែរ ។
នៅប៉ុន្មានថ្ងៃខាងមុខនេះ កម្មវីធីរាត្រីសមោសរ នឹងធ្វើការហាត់ សមរួមជាច្រើនលើក ទៀត ដើម្បីខិតខំផ្តល់ជូនស្នាដៃ សិល្បៈប្រកប ដោយគុណភាពខ្ពស់ ដល់ទស្សនិកជន សកលលោក ៕

To Top