ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសផ្អាកជើងហោះហើរចិន ៤៤ជាការសងសឹក

បរទេស៖ រដ្ឋាភិបាលវ៉ាស៊ិនតោន កាលពីថ្ងៃសុក្របានធ្វើការប្រកាសថា នឹងធ្វើការផ្អាកការហោះហើរជើងហោះហើរ ចំនួន៤៤របស់ចិន ដែលធ្វើដំណើរចូលមកប្រទេសរបស់ខ្លួន ជារៀងរាល់ថ្ងៃ។

ការប្រកាសបិទជើងហោះហើរនេះ បានធ្វើឲ្យប៉ះពាល់ទៅដល់ក្រុមហ៊ុនអាកាសចិន របស់ចិនចំនួន៤ហើយ វាក៏ត្រូវបានគេមើលឃើញដែរថា ជាការសងសឹងទៅការសម្រេចចិត្តផ្អាក ក្រុមហ៊ុនអាកាសចររបស់អាមេរិក ដោយរដ្ឋាភិបាលក្រុងប៉េកាំង។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាការប្រកាសផ្អាកជើងហោះហើរនេះ នឹងចូលជាធរមាននៅថ្ងៃទី៣០ ខែមករា ជាមួយនឹងក្រុមហ៊ុនអាកាសចិនដូចជា Xiamen Airlines, Air China, China Southern Airlinesនិង China Estern Airlinesផងដែរ។

រំលឹកដែរថាចាប់តាំងពីថ្ងៃទី៣១ខែធ្នូមក អជ្ញាធរនៃប្រទេសចិន បានប្រកាសផ្អាកដំណើរការហោះហើររបស់ជើងហោះហើរ របស់អាមេរិក ចំនួន២០របស់ United Airlines, ចំនួន១០ជើងហោះហើររបស់ American Airlines និង១៤ជើងហោះហើរ របស់ Delta Air Lines៕ ប្រែសម្រួល៖ស៊ុនលី

To Top