ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សមិទ្ធផលខាងសេដ្ឋកិច្ច ដ៏ល្អប្រសើរ របស់ចិនក្នុងឆ្នាំ ២០២១ បានបន្សល់ ទុកនូវការបំផុសគំនិត យ៉ាងជ្រាលជ្រៅ សម្រាប់ពេលអនាគត

ឆ្នាំ ២០២១ គឺជាឆ្នាំ ដ៏មានអត្ថន័យ ជានិមិត្តសញ្ញា សម្រាប់ប្រទេសចិន ហើយ”តារាងពិន្ទុ” ផ្នែកសេដ្ឋកិច្ចពេញមួយឆ្នាំ របស់ចិន ក៏កាន់តែក្លាយជាការបកស្រាយ ដែលមានសារសំខាន់ផងដែរ ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២១ ទំហំសេដ្ឋកិច្ចសរុប របស់ចិន មានចំនួនលើសពី ១ រយ ១០ ទ្រីលានយាន់ប្រាក់ចិន គឺដល់ទៅ ១១៤.៤ ទ្រីលានយាន់ ប្រាក់ចិន ដែលបានកើនឡើង ៨.១ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នា នាឆ្នាំ ២០២០ ។ ផលិតផលក្នុងស្រុកសរុប គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ បានឡើងដល់ ៨ ម៉ឺន ៩ រយ ៧៦ យាន់ប្រាក់ចិន បើគិតតាមអត្រាប្តូរប្រាក់ គិតជាមធ្យមប្រចាំឆ្នាំ បានលើសពី ១ ម៉ឺន ២ ពាន់ដុល្លារអាមេរិក ។ល។ ការទទួលបានសមិទ្ធផលបែបនេះគឺ ខ្ពស់ ជាងគោលដៅ ដែលបានកំណត់នៅដើមឆ្នាំ ២០២១ ហើយក៏បានលើស ពីការប៉ាន់ប្រមាណ ជាទូទៅរបស់គ្រឹះស្ថានសេដ្ឋកិច្ចនានាផងដែរ ។

ដោយឡែកនាពេលបច្ចុប្បន្ន ដែលសេដ្ឋកិច្ចសកល កំពុងខិតខំប្រែពីការ ធ្លាក់ចុះយ៉ាងខ្លាំង ទៅជាការងើបឡើងវិញជាបណ្តើរៗ “ភាពធន់យ៉ាង ខ្លាំងក្លា” នៃសេដ្ឋកិច្ចចិន ដែលបានបង្ហាញ ទៅកាន់ពិភពលោក អាចបញ្ជាក់ពី” ការបោះជំហាន កាន់តែរឹងមាំ ទើបអាចធ្វើដំណើរ បានកាន់តែឆ្ងាយ” ។ ដោយសារតែការផ្តោតសំខាន់ លើសំបកក្រៅ នៃទិន្នន័យ ធ្វើបទ បង្ហាញ និងការវិភាគចំពោះតក្កវិទ្យា ដែល” ខ្ពស់ជាងគោលដៅ ដែលបានកំណត់ជាមុន” ព្រមទាំងបូកសរុបមូលហេតុដែល” លើសពីការប៉ាន់ ប្រមាណ” បានជាសមិទ្ធផល ផ្នែកសេដ្ឋកិច្ចដ៏ល្អប្រសើរ របស់ចិនក្នុងឆ្នាំ ២០២១ បានបន្សល់ទុកនូវការបំផុស គំនិតយ៉ាងជ្រាលជ្រៅ សម្រាប់ពេលអនាគត ។

សមិទ្ធផលគួរឱ្យកត់ សម្គាល់នេះបានមកដោយមិន ងាយនោះទេ ។ ក្នុងរយៈពេលជាង ២ ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចចិន បានទប់ទល់ ដោយមានប្រសិទ្ធភាព នូវកម្លាំងសម្ពាធ ដែល បណ្តាលមកពីការរីករាលដាល នៃជំងឺកូវីដ ១៩ ហើយបានបង្ហាញពីភាពធន់យ៉ាងខ្លាំងដែលបានបញ្ជាក់ថា និន្នាការល្អប្រសើរជាទូទៅ ក្នុងរយៈពេលយូរ មិនផ្លាស់ប្ដូរឡើយ ។

ពីទំហំសេដ្ឋកិច្ចសរុបរបស់ ចិនមានចំនួនលើសពី ១ រយ ១ ទ្រីលានយាន់ប្រាក់ចិនដល់ ១ រយ ១៤ ទ្រីលានយាន់ប្រាក់ចិន កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២១ របស់ចិនប្រហែលឡើងដល់ ១៣ ទ្រីលានយាន់ ប្រាក់ចិនដែលស្មើនឹង ២ ទ្រីលាន ដុល្លារ អាមេរិក ពោលគឺ ស្មើនឹងទំហំសេដ្ឋកិច្ច សរុបក្នុងមួយឆ្នាំ របស់តួអង្គ សេដ្ឋកិច្ចដ៏សំខាន់ធំ បង្គួរមួយ នៅលើពិភពលោក ដែលមានន័យថា កម្លាំងជាតិចម្រុះ សមត្ថភាពផលិតកម្ម សង្គមនិងកម្រិតជីវភាព រស់នៅ របស់ប្រជាជន នៃប្រទេសចិនត្រូវបានលើកកម្ពស់ ថែមមួយកម្រិតទៀត ហើយវាក៏មានសេចក្តីថា ការអភិវឌ្ឍ របស់ប្រទេសចិន មានមូលដ្ឋានគ្រឹះកាន់តែរឹងមាំ លក្ខណសម្បត្តិកាន់តែល្អប្រសើរ និងកម្លាំងចលករកាន់តែខ្លាំងក្លា ព្រមពេលជាមួយគ្នានេះ ក៏បានរួមចំណែកកម្លាំង របស់ចិនសម្រាប់ការ អភិវឌ្ឍជាសកលផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

សមិទ្ធផលអភិវឌ្ឍន៍ ដែលចិន ទទួលបានក្នុង រយៈពេលមួយឆ្នាំកន្លងមក សុទ្ធតែបានពង្រឹង នូវមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ ដើម្បីសម្រេចគោលដៅនានា តាមពេលកំណត់ ។ ដោយឡែកអាស្រ័យ លើមូលដ្ឋាន គ្រឹះដ៏រឹងមាំបែបនេះ និន្នាការ ដ៏ល្អប្រសើរ ជាទូទៅក្នុងរយៈពេលយូរ របស់សេដ្ឋកិច្ចចិន មានភាពកាន់តែខ្លាំងក្លា ហើយសមត្ថភាពទប់ទល់នឹងការប្រឈម និងហានិភ័យគ្រប់បែបយ៉ាង មានភាពជឿជាក់កាន់តែ ប្រសើរឡើងៗ ។

គួររំលឹកថា នាពេលថ្មីៗ កន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានចេញផ្សាយអត្ថបទ ដោយលើកឡើងថា “ការបណ្តាក់ទុនមានហានិភ័យ របស់ចិនក្នុងឆ្នាំ ២០២១ បានឡើងដល់ ១ សែន ៣ ម៉ឺន ៦ រយលានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រា ខ្ពស់ថ្មី ពោលគឺ កើនឡើងប្រហែល ៥០ ភាគរយបើប្រៀបធៀបនឹងទំហំទឹកប្រាក់ចំនួន ៨ ម៉ឺន ៦ ពាន់ ៧ រយលានដុល្លារអាមេរិក កាលពីឆ្នាំ ២០២០ ” ។

សមិទ្ធិផលដ៏មហិមា ដែលប្រទេសចិន សម្រេចបាន មិនដែលពឹងផ្អែក លើភាពចៃដន្យ ឬព្រេងសំណាងនោះទេ តែគឺពឹងផ្អែកលើបក្សកុម្មុយនិស្តចិន ដែលជាស្នូល សម្រាប់ប្រមូលផ្តុំកម្លាំងកាយចិត្ត និងគំនិតសេដ្ឋកិច្ច របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលជាត្រីវិស័យ សម្រាប់ចង្អុលបង្ហាញទិសដៅ ។

ឆ្នាំ ២០២២ ប្រទេសចិន បានត្រៀមលក្ខណៈរួចហើយ ។ យើងមុខជានឹងជំរុញសេដ្ឋកិច្ចចិន ឱ្យដណ្តើមបានសិទ្ធិម្ចាស់ការ ឧត្តមភាពនិងអនាគតដ៏ ភ្លឺស្វាងក្នុងការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ ជាក់ជាមិនខាន !

To Top