ព័ត៌មានអន្តរជាតិ

សិង្ហបុរី រកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ថ្មីជាង៣.៤០០នាក់

សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ថា ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ចំនួន៣.៤៩៦ ករណីកាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៣១៣.៧៧២នាក់ ។

ក្នុងចំណោមករណីថ្មី២.០០៧ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្ត PCR (ប្រតិកម្មខ្សែសង្វាក់វត្ថុធាតុ polymerase) និង១.៤៨៩ករណីតាមរយៈការធ្វើតេស្ត ART (antigen rapid test) នេះបើយោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងសុខាភិបាល ។

ក្នុងចំណោមករណី PCR មាន១.៥៧៧នាក់ គឺជាការឆ្លងក្នុងស្រុក និង៤៣០ករណីត្រូវបាននាំចូល ។ ក្នុងចំណោមករណី ART ដែលមានរោគសញ្ញាស្រាល ហើយត្រូវបានវាយតម្លៃថា មានហានិភ័យទាប មានការឆ្លងក្នុងស្រុកចំនួន១.៤៨០និងករណីនាំចូលចំនួន៩នាក់ ។

ផ្ទាំងពាណិជ្ជកម្ម

បច្ចុប្បន្នករណីសរុបចំនួន៤៣៣ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយ៩ករណីនៅក្នុងអង្គភាពថែទាំដែលពឹងផ្អែកខ្លាំង ។

ក្រសួងបានឲ្យដឹងថា ការស្លាប់ម្នាក់ត្រូវបានរាយការណ៍ពីកូវីដ-១៩ កាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់៨៤៨នាក់ ៕ ម៉ៅ បុប្ផាមករា

To Top
×