ព័ត៌មានអន្តរជាតិ

ទាហានរដ្ឋាភិបាលឃាត់ខ្លួន ប្រធានាធិបតីក្នុង ប្រទេសបួគីណាហ្វាសូ ក្រោយចលាចលជុំវិញ រឿងក្រុមភេរវករ

បរទេស៖ កងទ័ព បានឃាត់ខ្លួនប្រធានាធិបតីបួគីណាហ្វាសូ លោក Roch Marc Christian Kabore និងមិនមានអ្នកដឹងពីទី ដែលលោកនៅនោះទេ នៅថ្ងៃចន្ទនេះ ក្រោយមានស្នូរកាំភ្លើងលាន់់ឮ នៅក្នុងជំរុំយោធា ស្ថិតនៅក្នុងប្រទេសអាហ្វ្រិកខាងលិចនេះ កាលពីមួយថ្ងៃមុន ហើយរដ្ឋាភិបាលបានធ្វើការបដិសេធថា គ្មានការប៉ុនប៉ងរដ្ឋប្រហារនោះទេ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែមករា ឆ្ហាំ២០២២ បានឲ្យដឹងថា ទាហានបះបោរបានឃាត់ខ្លួនលោក Roch Marc Christian Kabore ក្រោយមានសម្លេងបាញ់គ្នាដ៏ខ្លាំងក្លា ត្រូវបានគេរាយការណ៍ នៅជុំវិទីស្នាក់នៅផ្លូវការរបស់លោក ក្នុងរដ្ឋធានី Quagadougoulate។

ទីភ្នាក់ងារសារព័ត៌មាន AfricaNews បានរាយការណ៍ថា លោក Roch Marc Christian Kabore កំពុងត្រូវបានឃាត់ខ្លួនទុក នៅក្នុងបន្ទាយមួយ នៅក្នុងរដ្ឋធានី ចំណែកកាសែត The Daily Post in Nigeria បានរាយការណ៍ថា រថយន្តពាសដែកក្នុងកងកម្លាំងរបស់លោក Kabore គឺប្រហោងធ្លុះដោយគ្រាប់កំាភ្លើង និងមានស្នាមប្រឡាក់ឈាម។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា នៅមុនការវាយប្រហារនេះ ទាហានរដ្ឋាភិបាលខ្លះ បានធ្វើការតវ៉ាស្តីពីកង្វះខាតធនធាន ក្នុងការប្រយុទ្ធនឹងពួកជីហាដ និងបានស្នើសុំឲ្យមាន ថ្នាក់ដឹកនាំយោធាថ្មី ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top