ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ថាការសម្រេចចិត្ដរបស់អាមេរិក មុនកាលកំណត់ ជាការបង្ហាញពីការ ប្រុងប្រយ័ត្នហួសហេតុ

គៀវ៖ ប្រធានាធិបតីអុយក្រែន បានលើកឡើងថា ការសម្រេចចិត្ដដកបុគ្គលិក ស្ថានទូតរបសលអាមេរិក ចេះពីប្រទេសរបស់លោកនាពេលនេះ ជាការសម្រេចចិត្ដមុនកាលកំណត់ និងបង្ហាញពីការប្រុងប្រយ័ត្នហួសហេតុ។

ប្រធានគោលនយោបាយការបរទេស គឺលោក Josep Borrell បានលើកឡើងថា សហភាពអឺរ៉ុប នឹងស្វែងយល់ពី រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken ថាហេតុអ្វីបានជាសហរដ្ឋអាមេរិក សម្រេចចិត្តជម្លៀសអ្នកការទូត របស់ខ្លួនមួយចំនួនចេញពីប្រទេស អ៊ុយក្រែន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Josep Borrell បាមឲ្យដឹងនៅចំពោះមុខក្រុមប្រឹក្សា កិច្ចការបរទេសសហភាពអឺរ៉ុបថា “យើងនឹងមិនធ្វើរឿងដដែលនេះទេ ពីព្រោះយើងមិនដឹងពី ហេតុផលជាក់លាក់ណាមួយ ប៉ុន្តែលោក Blinken នឹងជូនដំណឹងដល់យើង ហើយយើងមិនចាំបាច់និយាយច្រើនទេ រហូតទាល់តែការចរចាដំណើរការ ខ្ញុំមិនគិតថាយើងនឹងចាកចេញទេ”។

សូមជម្រាបថា នៅមុននេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានធ្វើបច្ចុប្បន្នភាពការប្រឹក្សា ការធ្វើដំណើររបស់ខ្លួន សម្រាប់ប្រទេសអ៊ុយក្រែន ដោយជំរុញឱ្យពលរដ្ឋអាមេរិក ចាកចេញពីប្រទេសនេះ និងអនុញ្ញាតឱ្យមានការចាកចេញ របស់បុគ្គលិកស្ថានទូតមួយចំនួន។

ការប្រកាសនេះធ្វើឡើងចំពេល ដែលមានភាពតានតឹង ផ្នែកនយោបាយកាន់តែ ខ្លាំងឡើងជុំវិញអ៊ុយក្រែន។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ពីមុនបានចាប់ផ្តើមជម្លៀសបុគ្គលិក ការទូតរបស់ពួកគេចេញពីប្រទេសនេះ ដោយអះអាងថា មានការគំរាមកំហែងនៃ “ការឈ្លានពានរបស់រុស្ស៊ី” ។

រដ្ឋាភិបាល ទីក្រុងម៉ូស្គូបានបដិសេធម្តងហើយម្តងទៀត នូវការចោទប្រកាន់ទាំងនោះ ដោយនិយាយថា វាគ្រាន់តែជាផ្នែកនៃយុទ្ធនាការ ផ្សព្វផ្សាយព័ត៌មានមិនពិត ខណៈដែលអ៊ុយក្រែន និងអង្គការណាតូកំពុងរៀបចំ ផែនការបង្ករឿងប្រឆាំងនឹងរុស្ស៊ី ៕

ដោយ ឈូក បូរ៉ា

To Top