ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ត្រៀមផែនការជន្លៀស ជនជាតិជី្វហ្វ ចេញពីប្រទេសអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.com នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល បានត្រៀមរៀបចំផែនការ ទៅហើយក្នុងការធ្វើការដឹកជញ្ជូន ជាបន្ទាន់មួយសម្រាប់ ពលរដ្ឋជនជាតិជ្វីហ្វ និងពលរដ្ឋអ៊ីស្រាអ៊ែលទាំងឡាយណា ដែលចង់ចាកចេញពីអ៊ុយក្រែន ក្នុងករណីប្រសិនបើរុស្សី នឹងបើកការវាយប្រហារ។

មន្ត្រីជាន់ខ្ពស់របស់អ៊ីស្រាអ៊ែល បាននិយាយថា ផែនការគឺបានត្រៀមរួចទៅហើយ ក្នុងលក្ខខណ្ឌណាមួយដែល សមស្របដើម្បីអាចធ្វើការហោះហើរ ដឹកជញ្ជូនជនជាតិជ្វីហ្វ និងអ៊ីស្រាអ៊ែល ដែលមានចំនួនដល់ទៅរាប់ពាន់នាក់ ចេញពីអ៊ុយក្រែនក្នុងពេលដែលអង់គ្លេស និងអាមេរិកក៏បានធ្វើការ អំពាវនាវស្រដៀងគ្នារួចទៅហើយ។

យោងតាមការស្ទាបស្ទង់ មានជនជាតិជ្វីហ្វ និងអ៊ីស្រាអ៊ែលប្រមាណជា ៤០ម៉ឺននាក់ ដែលកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែយោងតាមច្បាប់មានតែពលរដ្ឋប្រមាណជា ២០ម៉ឺននាក់ប៉ុណ្ណោះ ដែលអាចធ្វើការហោះហើរ ត្រឡប់មកកាន់ប្រទេសកំណើតវិញ។

ផ្ទាំងពាណិជ្ជកម្ម

រំលឹកដែរថា អំឡុងសម័យសង្គ្រាមលោកទី២ ជនជាតិជ្វីហ្វដល់ទៅជិត ១លាននាក់ ដែលបានរស់នៅក្នុងសហភាពសូវៀត និងភាគច្រើនក្នុងតំបន់កាន់កាប់ ដែលបច្ចុប្បន្នជាប្រទេសអ៊ុយក្រែន ហើយពួកគេបានឆ្លងកាត់ ពេលវេលាដ៏អាក្រក់នៃការសម្លាប់ រង្គាលដោយយោធាណាស៊ីស របស់អាល្លឺម៉ង់ដែលគ្រានោះ យ៉ាងហោចណាស់ ៣៤០០០នាក់ ដែលត្រូវបានកប់ស្លាប់នៅក្នុងផ្នូរដ៏ធំមួយ ជាមួយគ្នានៅក្នុងតំបន់ Babi Yar Ravine ខាងក្រៅបន្តិចរដ្ឋធានីក្រុងកៀវ របស់អ៊ុយក្រែន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×