ព័ត៌មានអន្តរជាតិ

វៀតណាម ចាប់ផ្ដើមបន្ធូរបន្ថយការ រឹតបន្ដឹងការធ្វើដំណើរ សម្រាប់ជនបរទេស

ហាណូយ ៖ ជនបរទេស និងជនជាតិវៀតណាមខ្លះ ដែលរស់នៅបរទេស លែងត្រូវការការអនុញ្ញាត ជាលាយលក្ខណ៍អក្សរ ពីអាជ្ញាធរវៀតណាម ក្នុងការចូលប្រទេស នេះទៀតហើយ ដោយសាររដ្ឋាភិបាលបន្ធូរបន្ថយការ រឹតបន្តឹងការធ្វើដំណើរបន្តិចម្តងៗ។

នាយកដ្ឋានអន្តោប្រវេសន៍វៀតណាម បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័រ របស់ខ្លួនថា ជនបរទេស និងវៀតណាម ដែលមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឬ បណ្តោះអាសន្ន ទិដ្ឋាការ និងការលើកលែងទិដ្ឋាការអាច ចូលប្រទេសវៀតណាម ដោយមិនមានការយល់ព្រមជាមុន ពីអាជ្ញាធររដ្ឋាភិបាល ឬស្ថិតនៅក្រោមនីតិវិធី នៃការបោសសំអាតជាមុន។

ភ្ញៀវទេសចរបរទេស ដែលចង់ទៅទស្សនាប្រទេសវៀតណាម នៅតែត្រូវបានរឹតបន្តឹង ចំពោះដំណើរ ទេសចរណ៍ពិសេស ដែលត្រូវបានអនុម័ត ដោយរដ្ឋាភិបាល នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

គិតត្រឹមថ្ងៃ ទី០១ ខែមករា អ្នកដំណើរ ដែលមកពីបរទេសត្រូវតែចាក់វ៉ាក់សាំង ពេញលេញ ឬមានភស្តុតាង នៃការជាសះស្បើយពីវីរុស ធ្វើតេស្តរក មេរោគមុន ការហោះហើរ និងត្រូវដាក់ឱ្យនៅដាច់ពីគេរយៈពេល ៣ថ្ងៃនៅផ្ទះ ឬក្នុងសណ្ឋាគារ និង ធ្វើតេស្ត PCR សុខភាព ។ ក្រសួងបានបញ្ជាក់ថា អ្នក ដែល ធ្វើ តេស្ត អវិជ្ជមាន គឺ តម្រូវ ឱ្យ តាមដាន សុខភាព ពួកគេ យ៉ាងដិតដល់ រយៈពេល ពីរ សប្តាហ៍។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ជនបរទេស ដែលចង់ចូលប្រទេសវៀតណាម ដោយហេតុផល អាជីវកម្ម ឬគ្រួសារ ហើយខ្វះឯកសារត្រូវតែស្វែង រកការយល់ព្រមពីមន្ត្រីរដ្ឋាភិបាល ។

យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុកបានបន្តជើងហោះហើរធម្មតា ទៅកាន់ប្រទេសថៃ ជប៉ុន តៃវ៉ាន់ សិង្ហបុរី កម្ពុជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងឡាវកាលពីដើមខែនេះ ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines JSC គ្រោងនឹងបន្តជើងហោះហើរ ទៅកាន់ប្រទេសរុស្ស៊ី ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ នៅមុនថ្ងៃទី០១ ខែកុម្ភៈ នេះបើយោងតាមប្រព័ន្ធ ផ្សព្វផ្សាយក្នុងស្រុក ៕

ដោយ ឈូក បូរ៉ា

To Top
×