ព័ត៌មានអន្តរជាតិ

អាមេរិក និងសម្ព័ន្ធមិត្ដ កំពុងពិភាក្សាគ្នា បន្ថែមកងទ័ពទៅកាន់អ៊ុយក្រែន

ស៊ីអិនអិន ៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយក្តាប់តូច កំពុងពិភាក្សាគ្នា ដើម្បីដាក់ពង្រាយទាហាន រាប់ពាន់នាក់បន្ថែមទៀត ទៅកាន់បណ្តាប្រទេសអឺរ៉ុបខាងកើត នៃអង្គការណាតូ មុនពេលការលុកលុយ ដ៏មានសក្ដានុពលណា មួយរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលជាការបង្ហាញនៃការគាំទ្រចំពោះមុខការឈ្លានពាន ដែលកំពុងបន្តរបស់ទីក្រុងមូស្គូ ។

ក្នុងចំណោមប្រទេស ដែលពិចារណា ទទួលយកការដាក់ពង្រាយ នោះមាន រូម៉ានី ប៊ុលហ្គារី និង ហុងគ្រី ។ ការដាក់ពង្រាយនឹងមានចំនួនបុគ្គលិកប្រហែល ១០០០នាក់ទៅកាន់ប្រទេសនីមួយៗ ហើយនឹងស្រដៀង ទៅនឹងក្រុមប្រយុទ្ធឆ្ពោះទៅមុខដែលបច្ចុប្បន្ន កំពុងឈរជើងនៅក្នុងរដ្ឋបាល់ទិក និងប៉ូឡូញអញ្ចឹងដែរ។

យោងតាមអ្នកការទូតអឺរ៉ុបម្នាក់បានឲ្យដឹងថា សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស ស្ថិតក្នុងចំណោមអ្នក ដែលពិចារណាលើការដាក់ពង្រាយថ្មី មុនការឈ្លានពាន ប៉ុន្តែមិនមែនសមាជិកណាតូ ទាំង ៣០ មានឆន្ទៈនោះទេ។

សម្ព័ន្ធមិត្ដណាតូ មិន បានស្ថិតនៅលើទំព័រតែមួយ អំពីភាពធ្ងន់ធ្ងរ នៃការគំរាមកំហែងនេះទេ ហើយឧទាហរណ៍ ប្រទេសអាល្លឺម៉ង់ បានបដិសេធមិនលក់ សព្វាវុធថ្មីដល់អ៊ុយក្រែន។ ដូច្នេះ អាមេរិក កំពុងពិភាក្សា ដើម្បីបញ្ជូន កងកម្លាំងបន្ថែមលើ មូលដ្ឋានទ្វេភាគី ឬ ដូចមន្ត្រីម្នាក់ បានពណ៌នាថា ជាសម្ព័ន្ធ នៃ ឆន្ទៈ ។

មន្ត្រីការពារជាតិម្នាក់ទៀត បានឲ្យដឹងកាលពីសប្តាហ៍មុនថា ជាទូទៅគោលដៅយោធា របស់អាមេរិក គឺដើម្បី “បំពេញតាមសមត្ថភាព” ដែលសម្ព័ន្ធមិត្តណាតូ នៅក្នុងតំបន់កំពុងស្នើសុំ ។ កងកម្លាំងអាមេរិក អាចប្រតិបត្តិការ ដូចដែលពួកគេបានធ្វើរួចជាឯកតោភាគីនៅអឺរ៉ុប ប៉ុន្តែក៏អាចប្រតិបត្តិការ ក្រោមរចនាសម្ព័ន្ធបញ្ជាការ ដែលមានស្រាប់ របស់អង្គការណាតូផងដែរ៕

ដោយ ឈូក បូរ៉ា

To Top