ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ៖ ទាហានឆ្មាំជាតិម្នាក់ បាញ់សម្លាញ់ សមាជិកយោធា៤នាក់ និងជនស៊ីវិលម្នាក់ ដោយមិនដឹងមូលហេតុ

បរទេស ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ឧបទ្ទវហេតុបាញ់ប្រហារ បានកើតឡើងនៅលើទឹកដី នៃរោងចក្រមួយក្នុងទីក្រុង Dnipro របស់ប្រទេសអ៊ុយក្រែន ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមក្រសួងមហាផ្ទៃ អ៊ុយក្រែនថា មនុស្ស ៥ នាក់បានស្លាប់ និង ៥ នាក់ផ្សេងទៀតរងរបួស នៅក្នុងការបាញ់ប្រហារ ដោយទាហានឆ្មាំជាតិ នៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន ។ ក្រសួងបានបន្ថែម ៤នាក់ក្នុងចំណោមអ្នកដែលត្រូវបានបាញ់សម្លាប់ នៅកន្លែងកើតហេតុ គឺជាសមាជិក នៃយោធា ខណៈដែលម្នាក់ជាស្ត្រីស៊ីវិល ។

បើតាមក្រសួងមហាផ្ទៃ គឺនៅម៉ោង 03:40 [01:40 GMT] មានសោកនាដកម្មមួយ បានកើតឡើងនៅលើទឹកដី នៃរោងចក្រសាងសង់ម៉ាស៊ីន Yuzhmash Southern ។ ទាហានម្នាក់ នៃឆ្មាំជាតិអ៊ុយក្រែន Conscript Ryabchuk Artemy Yuryevich កើតក្នុងឆ្នាំ 2001 នៅពេលត្រូវបាន ផ្តល់អាវុធ បានបាញ់ទៅលើឆ្មាំជាតិ ដែលបំពេញកាតព្វកិច្ចពីកាំភ្លើង Kalashnikov ដោយមិនដឹងមូលហេតុ បន្ទាប់មកគាត់បានរត់គេចខ្លួន ជាមួយនឹងអាវុធនោះ។ ជាលទ្ធផល មនុស្ស 5 នាក់បានស្លាប់ និង 5 នាក់ទៀតបានរងរបួស ។

សេវាសារព័ត៌មានរបស់ឆ្មាំជាតិ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទឹកដី នៃរោងចក្រដែលជាកន្លែង ដែលឧប្បត្តិហេតុបានកើតឡើង ត្រូវបានបិទទ្វារ ហើយត្រូវបានល្បាតយ៉ាងខ្លាំង ជាមួយនឹងការស៊ើបអង្កេតផ្ទៃ ក្នុងបានចាប់ផ្តើម នៅក្នុងអង្គភាពយោធា ៕
ប្រែសម្រួលៈ ណៃ តុលា

To Top