ព័ត៌មានអន្តរជាតិ

សមាជិក ព្រឹទ្ធសភាអាមេរិក មួយរូបថា អាមេរិក គួរតែគាំទ្រកោះតៃវ៉ាន់ ឱ្យបានច្រើន ព្រោះកោះនេះសំខាន់ចំពោះអាមេរិក ជាងអ៊ុយក្រែន

បរទេស៖ សមាជិកព្រឹទ្ធសភាអាមេរិក គឺលោក Tom Cotton (R-Arkansas) បានប្រាប់ Fox News កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកគួរតែផ្តល់ជំនួយជាច្រើនដូចជាអាវុធ និងជំនួយការទូត និងហិរញ្ញវត្ថុដល់កោះតៃវ៉ាន់ ដូចដែលខ្លួនមានចំពោះអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Cotton ថា «ចិនគឺជាការគំរាមកំហែងធំជាងរុស្ស៊ីចំពោះអាមេរិក។ កោះតៃវ៉ាន់មានសារៈសំខាន់ចំពោះសហរដ្ឋអាមេរិកជាងអ៊ុយក្រែនទៅទៀត ខណៈពេលដែលលោកជឿថា “ទាំងលោក Xi Jinping និងលោក Vladimir Putin ចង់ផ្តួលរំលំសហរដ្ឋអាមេរិកក្នុងនាមជាមហាអំណាចពិភពលោក” ទោះបីជាមេដឹកនាំទាំងពីរមិនមានអារម្មណ៍ថាមានការបង្ខំឱ្យ “សម្របសម្រួលដោយបើកចំហរ ឬ និយាយអំពីសកម្មភាពទាំងនេះក៏ដោយ»។

ផ្ទាំងពាណិជ្ជកម្ម

លោក Cotton បានអះអាងទៀតថា សហរដ្ឋអាមេរិកគួរតែរៀនពីអ្វីដែលលោកហៅថា “ឆ្នាំកន្លងទៅនៃការលួងលោម និងការផ្សះផ្សា និងភាពទន់ខ្សោយរបស់ប្រធានាធិបតី Joe Biden” ចំពោះប្រទេសអ៊ុយក្រែន ហើយងាកមកគាំទ្រកោះតៃវ៉ាន់ដោយស្មើភាពគ្នា ដើម្បីទប់ស្កាត់ជាមុន “ប្រភេទនៃវិបត្តិដែលនឹងអាចកើតឡើងនៅកោះតៃវ៉ាន់ ដូចដែលយើង មើលឃើញអំពីការកើតឡើងនៅថ្ងៃនេះនៅតាមព្រំដែននៃប្រទេសអ៊ុយក្រែន»៕ប្រែសម្រួលៈ ណៃ តុលា

To Top
×