ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អ៊ីស្រាអ៊ែល ធ្វើដំណើរទៅដល់ អារ៉ាប៊ីសាអូឌីត

បរទេស ៖ យោងតាមការចេញផ្សាយរបស់ CGTN បានឲ្យដឹងថាប្រធានាធិបតី នៃប្រទេសអ៊ីស្រាអ៊ែល លោក Isaac Herzog នៅថ្ងៃអាទិត្យនេះ បានធ្វើដំណើរមក ដល់ប្រទេស អារ៉ាប៊ីសាអូឌីត គឺជាដំណើរទស្សនកិច្ច ជាប្រវត្តិសាស្ត្រ និងដំបូងបំផុត។

នៅក្នុងការប្រកាស លើបណ្តាញសង្គម Twitter លោក Herzog បានបញ្ជាក់បែបនេះថា ៖ខ្ញុំកំពុងចាប់ផ្តើមបំពេញទស្សនកិច្ច ជាលើកដំបូងជាប្រវត្តិសាស្ត្រ នៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីត ។ ពួកយើងពិតជាមានអារម្មណ៍ រីករាយខ្លាំង មែនក្រោមវត្តមានស្វាគមន៍ ដោយផ្ទាល់ពីសំណាក់រដ្ឋមន្ត្រី ក្រសួងការបរទេស លោក Sheikh Abdullah bin Zayed Al Nahyan។

ទោះបីជាយ៉ាងណាក្តីកិច្ចប្រជុំ រវាងភាគីទាំងពីរ នៅមិនទាន់ត្រូវបានបញ្ជាក់លំអិតថា នឹងធ្វើឡើងជាមួយនឹងប្រធាន បទអ្វីនៅឡើយទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top