កីឡា

អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន គាំទ្រដោយគ្រប់ជ្រុងជ្រោយ ចំពោះពិធីបើកព្រឹត្តិការណ៍ កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង

កាលពីថ្ងៃទី៤ខែកុម្ភៈ ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២ បានបើកធ្វើដោយជោគជ័យ ។ នៅពីក្រោយពិធីបើក ដ៏អស្ចារ្យ លើកនេះ មិនថា ការផ្សាយបន្តផ្ទាល់ ឬក៏ការសរសេរអត្ថបទ អក្សរសាស្ត្រ ក្តីពីការរចនាផ្នែកសិល្បៈ រហូតដល់ការគាំទ្រផ្នែកបច្ចេកទេស បុគ្គលិកការងារជាច្រើននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីធានាបាននូវការបង្ហាញ ដ៏ល្អឥតខ្ចោះ នៃពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ។

តាមការផ្សាយដំណឹងបានឱ្យដឹងថា នៅក្នុងពិធីបើកលើកនេះ ប្រព័ន្ធគ្រប់គ្រង ការផ្សាយ ប្រព័ន្ធទម្រង់AR និងប្រព័ន្ធបង្ហាញត្រូវបានធានា យ៉ាងពេញលេញដោយការិយាល័យ បច្ចេកទេសនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន ។ អេក្រង់LED នៅក្នុងតំបន់សម្តែងលើឆាក គឺជាអេក្រង់ទម្រង់ 16K ដ៏ធំបំផុត ដែលត្រូវបានប្រើជាលើកដំបូង នៅក្នុងប្រទេសចិន ហើយរូបភាពLEDនៃឆាកសម្តែង បានប្រើបច្ចេកវិទ្យាអត្រាស៊ុម 50FPS ជាលើកដំបូង ។ លើសពីនេះទៅទៀត នៅត្រង់កន្លែងផ្សាយផ្ទាល់ អ្នកផ្សាយ ជាភាសាចិនអង់គ្លេស និងបារាំង នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក៏បានបញ្ចប់ការងារផ្សាយដំណឹង ដោយជោគជ័យដែរ ៕

To Top