ព័ត៌មានអន្តរជាតិ

មកដឹងអំពីតុល្យភាពយោធា ទាំងកងទ័ព និងសព្វាវុធ រវាងអ៊ុយក្រែន-រុស្ស៊ី

បរទេស៖ បើតាមសារព័ត៌មាន AFP graphics បានបង្ហាញអំពីការប្រៀបធៀបទាំងការចំណាយលើវិស័យការពារជាតិ ចំនួនកងទ័ព និងផ្នែករឹងសំខាន់ៗ ដោយផ្អែកលើទិន្នន័យពីវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ។

បើតាម AFP ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញឱ្យដឹងអំពីចំនួនកងទ័ព និងសព្វាវុធរបស់ប្រទេសទាំងពីរ គឺរុស្ស៊ី និងប្រទេសអ៊ុយក្រែន ដោយក្នុងនោះ បើតាមប្រភពដែល AFP បានដកស្រង់នោះ គឺប្រទេសរុស្ស៊ី មានកងទ័ពសកម្មចំនួន ៩០០ ០០០នាក់ ចំណែកអ៊ុយក្រែន មានកងទ័ពសកម្មចំនួន ១៩៦ ០០០នាក់, រុស្ស៊ីមាននាវាមុជទឹកចំនួន៥១គ្រឿង ចំណែកអ៊ុយក្រែន គ្មានសូម្បី១គ្រឿង, រុស្ស៊ីមាននាវាផ្ទុកយន្តហោះចំនួន ១គ្រឿង , នាវាបំពាក់មីស៊ីល ៤គ្រឿង , នាវាពិឃាត ១១គ្រឿង, នាវាចម្បាំង ១៦គ្រឿង៕
ប្រែសម្រួលៈ ណៃ តុលា

To Top