ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល២៤ម៉ោង ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង៥ម៉ឺននាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩របស់ប្រទេសឥណ្ឌា បានកើនឡើងដល់៤២,៥៨៦,៥៤៤នាក់គិតត្រឹមថ្ងៃសៅរ៍នេះ ខណៈករណីថ្មីចំនួន៥០.៤០៧ករណី ត្រូវបានចុះបញ្ជីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅទូទាំងប្រទេស ។
ក្រៅពីនេះ ការស្លាប់មានចំនួន៨០៤នាក់ត្រូវបានកត់ត្រាចាប់តាំងពីព្រឹកថ្ងៃសុក្រ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៥០៧.៩៨១នាក់ ។

បច្ចុប្បន្ននេះមានករណីសកម្មចំនួន៦១០.៤៤៣នាក់នៅក្នុងប្រទេស ជាមួយនឹងការថយចុះចំនួន៨៧.៣៥៩នាក់ក្នុងអំឡុងពេលនេះ។ នេះគឺជាថ្ងៃទី១៩ជាប់ៗគ្នាដែលចំនួនករណីសកម្មបានធ្លាក់ចុះនៅក្នុងប្រទេស ។

មនុស្សសរុបចំនួន៤១.៤៦៨.១២០នាក់បានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យមកទល់ពេលនេះ ជាមួយនឹងការជាសះស្បើយថ្មីចំនួន១៣៦.៩៦២នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top