ព័ត៌មានអន្តរជាតិ

អនុរដ្ឋមន្រ្តីការពារជាតិអង់គ្លេស ប្រាប់ពលរដ្ឋខ្លួននៅអ៊ុយក្រែន ឱ្យចាកចេញជាបន្ទាន់ ទាន់មានឱកាសរត់

បរទេស៖ មន្រ្តីជាន់ខ្ពស់ចក្រភពអង់គ្លេសបានព្រមានចំពេលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងរវាងប្រទេសនៅអឺរ៉ុបខាងកើតទាំងពីរថា រុស្ស៊ី អាចវាយប្រហារដោយទម្លាក់គ្រាប់បែក និងមីស៊ីល លើគោលដៅសំខាន់ៗក្នុងប្រទេសអ៊ុយក្រែន ដោយស្ទើរតែគ្មានការជូនដំណឹង ប្រសិនបើក្រុងម៉ូស្គូបញ្ជាឱ្យចាប់ផ្តើមការវាយលុកនេះ ។ លោកក៏បានប្រាប់ប្រជាជនអង់គ្លេសនៅក្នុងប្រទេសអ៊ុយក្រែនថា ពួកគេគួរតែចាកចេញពីអ៊ុយក្រែនឥឡូវនេះ ខណៈពេលដែលមានមធ្យោបាយពាណិជ្ជកម្មដើម្បីធ្វើដូច្នេះ ហើយខណៈពេលដែលផ្លូវហាយវេ នៅបើកនៅឡើយសម្រាប់ពួកគេដើម្បីបើកឡានចេញទៅក្រៅព្រំដែន” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់សារព័ត៌មាន Sky News កាលពីថ្ងៃសុក្រ អនុរដ្ឋមន្រ្តីកងកម្លាំងប្រដាប់អាវុធអង់គ្លេស លោក James Heappey បានប្រាប់ជនជាតិអង់គ្លេសក្នុងប្រទេសអ៊ុយក្រែនថា ពួកគេមានហានិភ័យខ្ពស់ ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin សម្រេចចិត្តឈ្លានពាន។

លោករដ្ឋមន្រ្តីបន្តថា នេះមិនមែនជាការព្រមានអំពីអ្វីដែលអាចកើតឡើងក្នុងរយៈពេលបីខែនោះទេ» ហើយនេះមិនមែនជាការព្រមានដែលនឹងត្រូវអនុវត្តតាមការព្រមានបន្ថែមទៀតនោះដែរ ពីព្រោះការខិតជិតកាន់តែជិតមកដល់ហើយ។ នេះជាការព្រមានមួយព្រោះប៉ុន្មាននាទីបន្ទាប់ពីលោកពូទីនចេញបញ្ជា គឺមីស៊ីល និងគ្រាប់បែក អាចនឹងធ្លាក់មកលើទីក្រុងអ៊ុយក្រែន ហើយនោះមានន័យថា ពលរដ្ឋអង់គ្លេសគួរចាកចេញឥឡូវនេះ ខណៈពួកគេមានឱកាសធ្វើដូច្នេះ»។

លោក Heappey បានបន្ថែមថា លោកមិនដឹងថា តើមានពលរដ្ឋអង់គ្លេសប៉ុន្មាននាក់ហើយ ដែលបានចាកចេញពីអ៊ុយក្រែន ដោយសារតែការព្រមានពីរដ្ឋាភិបាល។ ទាក់ទិននឹងឱកាសដែលការឈ្លានពាននឹងកើតឡើង លោកបានថា “ការភ័យខ្លាចរបស់ខ្ញុំគឺជិតមកដល់ហើយ នោះមិនមែននិយាយថាវានឹងកើតឡើងទេ”៕

To Top