ព័ត៌មានអន្តរជាតិ

របាយការណ៍ ស្តីពីសន្ទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ច ព្រិលទឹកកក របស់ប្រទេសចិន

«របាយការណ៍ស្តីពីសន្ទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ចព្រិលទឹកកក របស់ប្រទេសចិន»ត្រូវបានចេញផ្សាយ ដែលបានព្យាករណ៍ ថាសេដ្ឋកិច្ចព្រិលទឹកកកក្រោយ ពីបញ្ចប់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នឹងមានសន្ទុះកំណើនយ៉ាងគំហុក

ថ្ងៃទី ១៧ ខែកុម្ភៈ ក្រោយពីមានការអនុញ្ញាត ពីក្រសួងវប្បធម៌ និងទេសចរណ៍ចិន មន្ទីរពិសោធន៍សំខាន់នៃក្រសួងវប្បធម៌ និងទេសចរណ៍ចិន នៃសាកលវិទ្យាល័យជីលីន បានចេញផ្សាយ «របាយការណ៍ស្តីពីសន្ទស្សន៍ អភិវឌ្ឍន៍សេដ្ឋកិច្ចព្រិលទឹកកក របស់ប្រទេសចិន»។

របាយការណ៍មួយនេះ បានវិភាគដោយសត្យានុម័ត នូវសភាពការណ៍ អភិវឌ្ឍន៍បច្ចុប្បន្ននៃសេដ្ឋកិច្ចព្រិលទឹកកក របស់ប្រទេសចិន ហើយព្យាការណ៍ថា ប្រសិទ្ធភាពនៃព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង ដែលពុំធ្លាប់មានពីមុន ឧស្សាហកម្មព្រិលទឹកកក របស់ប្រទេសចិនក្នុងឆ្នាំ ២០២២ នឹងមានកំណើនយ៉ាងគំហុក។
របាយការណ៍នេះ ជារបាយការណ៍គ្រប់ជ្រុងជ្រោយ លើកទីមួយ របស់ចិន ដែលសំដៅចំពោះសន្ទស្សន៍ អភិវឌ្ឍន៍សេដ្ឋកិច្ចព្រិលទឹកកក ដែលគ្របដណ្តប់លើ ទេសចរណ៍ព្រិលទឹកកក កីឡាព្រិលទឹកកក សម្ភារៈព្រិលទឹកកក វប្បធម៌ព្រិលទឹកកក និងឧស្សាហកម្មព្រិលទឹកកក ពាក់ព័ន្ធ។

បើតាមការវិភាគនិងការព្យាករណ៍ នៃរបាយការណ៍នេះ ចាប់តាំងពីក្រុងប៉េកាំង ស្នើសុំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិករដូវរងាមក សេដ្ឋកិច្ចព្រិលទឹកកក របស់ចិនប្រចាំឆ្នាំ ២០២១ បានកើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំ ២០១៦។

ក្នុងឆ្នាំ ២០២២ សេដ្ឋកិច្ចព្រិលទឹកកក របស់ប្រទេសចិននឹងបន្តរក្សានិន្នាការអភិវឌ្ឍន៍ ដ៏រឹងមាំនិងជានិរន្តរភាព ពោលគឺនឹងកើនឡើងលើសពី ៣០% បើធៀបនឹងឆ្នាំ ២០២១ ហើយមានសង្ឃឹមអាចកើនឡើង ៣ ដង បើធៀបនឹងដំណាក់កាលដំបូង នៃផែនការ៥ ឆ្នាំទី១៣៕

To Top