ព័ត៌មានអន្តរជាតិ

Airbus ជោគជ័យប្រព័ន្ធចាក់សាំង លើអាកាសស្វ័យប្រវត្តិ ជាមួយនឹង F-16 របស់សិង្ហបុរី

បរទេស៖ ក្រុមហ៊ុនផលិតសព្វាវុធ Airbus Defence and Space កាលពីថ្ងៃសុក្រម្សិលមិញនេះ ត្រូវបានកាសែតបរទេស ចេញផ្សាយថាបានបញ្ចប់ទៅយ៉ាង ជោគជ័យក្នុងការធ្វើតេស្ត សាកល្បង ប្រព័ន្ធចាក់សាំងយន្តហោះ ដោយស្វ័យប្រវត្តិ ជាមួយនឹងយន្តហោះដឹកសាំង A330 Multi-Role Tanker ជាមួយនឹងយន្តហោះចម្បាំង F-16 ជាច្រើនគ្រឿង របស់សិង្ហបុរី។

ថ្លែងទៅកាន់សារព័ត៌មាន Defense News នៅឯព្រឹត្តិការណ៍តាំងពិពណ៍អាកាស Singapore Airshow លោក Jeronimo Amador ប្រធានផ្នែក់ទីផ្សាររបស់ Airbus D&S បាននិយាយថាដំណាក់កាល បន្ទាប់យើងនឹងអាចមើលឃើញ ប្រតិបត្តិការនេះជាមួយនឹងយន្តហោះ F-15 Eagles និងយន្តហោះដឹកសាំងផ្សេងទៀត។

គួរឲ្យដឹងដែរថាប្រព័ន្ធ ចាក់សាំងលើអាកាស និងស្វ័យប្រវត្តិនេះមាន ឈ្មោះថា A3R ហើយតាមផែនការនៅក្រោយ ការធ្វើតេស្តរួចរាល់ដំណាក់ កាលទី២រួចរាល់ហើយនោះ អាជ្ញាធរនៃប្រទេសសិង្ហបុរី និងប្រទេសអេស្បាញ នឹងប្រកាសផ្តល់អជ្ញាបណ្ណ និងលិខិតទទួលស្គាល់៕

ប្រែសម្រួល៖ស៊ុនលី

To Top