ព័ត៌មានអន្តរជាតិ

លោក Macron និងលោក Putin ជួបពិភាក្សាសាជាថ្មីម្តងទៀតតាមទូរស័ព្ទ

ប៉ារីស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹង ថាប្រធានាធិបតីនៃប្រទេសបារាំងលោក Emmanuel Macron និងសមភាគី ខាងរុស្សីលោកប្រធានាធិបតី Vladimir Putin បានធ្វើការសន្យាគ្នាម្តងទៀតថានឹងបញ្ជៀសឲ្យបាននូវការប្រឈមមុខដាក់គ្នាខាងយោធានៅ តំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន តាមរយៈកិច្ចសន្ទនាគ្នាម្តងទៀតតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យម្សិលមិញ។

យោងតាមការបញ្ជាក់របស់វិមានរបស់រដ្ឋាភិបាលបារាំងបានឲ្យដឹងដែរថាលោក Macron និងលោក Putin ក៏បានព្រមព្រៀងគ្នាបន្តធ្វើការងារជាមួយ នឹងគ្នាឡើងវិញដោយមានមូលដ្ឋានផ្តោតសំខាន់ទៅលើការដោះដូរការចង់បានរវាងគ្នានិងការស្នើសុំដោយភាគីអ៊ុយក្រែនកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះហើយ នឹងរៀបចំកិច្ចប្រជុំត្រីភាគីមួយឲ្យបានឆាប់រហ័សបំផុត។

ផ្ទាំងពាណិជ្ជកម្ម

លើសពីនេះមេដឹកនាំទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការបង្កើនកម្រិតកាទូតឡើងវិញចំពោះមុខបញ្ហាវិបត្តិចុងក្រោយនេះតាមរយៈការរៀបចំឲ្យមានជំនួបសាជាថ្មី ផងដែរនៃរដ្ឋមន្ត្រីការបរទេសបារាំងលោក Jean Yves Le Drian និងរដ្ឋមន្ត្រីការបរទេសរុស្សី Sergei Lavrov នៅប៉ុន្មានថ្ងៃខាងមុខព្រមទាំង កិច្ចប្រជុំកំពូលជាច្រើនទៀតនៅក្នុងទីក្រុងប៉ារីសផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top